រាជធានីភ្នំពេញ ៖ ពិតណាស់ ការសោយទិវង្គតរបស់ សម្តេចបរមរតនកោដ្ឋ នរោត្តម សីហនុ ជាការបាត់បង់ព្រះមហាវីរក្សត្រ ដែលបានបន្សល់នូវស្នាព្រះហស្ថ ដ៏ច្រើនសម្រាប់ជាតិកម្ពុជា ជាពិសេសគឺ ការដណ្តើមឯករាជ្យពីអាណានិគមបារាំង ដោយនៅយប់អាធ្រាតឈានចូលថ្ងៃទី ១៥ តុលា ២០១២ ជាពេលវេលាដ៏សោ.កសៅបំផុត សម្រាប់ប្រជាពលរដ្ឋកម្ពុជា ទូទាំំងប្រទេស។
ទន្ទឹមនឹងនេះ មានមហាជនតិចនាក់ណាស់ ដែលបានជ្រាបពី ជីវិតសត្វចិញ្ចឹមសំណព្វចិត្តរបស់ទ្រង់ ដែលមានឈ្មោះថា «អាតូចប៉ាប៉ា» ដែលបានគាល់ដង្ហែព្រះករុណា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត អស់រយៈពេលជាច្រើនឆ្នាំទៅហើយ ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប៉ុន្តែជា អកុសល អាតូចប៉ាប៉ា បានបា.ត់ប.ង់ជីវិត ក្រោយដង្ហែព្រះបរមសពរបស់ទ្រង់ មកកាន់ទឹកដីកម្ពុជាវិញ នៅរយៈពេល២ឆ្នាំបន្ទាប់ គឺនៅថ្ងៃទី ០១ ធ្នូ ២០១៤ មិនតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យមហាជនខ្មែរ កាន់តែភ្ញាក់ផ្អើលនោះគឺ ពេលសូន្យជីវិត អាតូចប៉ាប៉ា ត្រូវបានគេរៀបចំពិធីបុណ្យឧទ្ទិសកុសលជូន យ៉ាងត្រឹមត្រូវប្រសើរខ្ពង់ខ្ពស់ ជាងនេះទៅទៀត អាតូចប៉ាប៉ា ក៏បានបញ្ចុះក្បែរព្រះបរមរូបប៉ាប៉ា នាខាងមុខព្រះរាជដំណាក់គន្ធបុប្ផា ប្រៀបដូច អាតូចប៉ាប៉ា នៅគាល់ដង្ហែរព្រះអង្គជាដរាប ដូចថ្ងៃដំបូងដែល អាតូចប៉ាប៉ា មកដល់ព្រះរាជដំណាក់រដ្ឋធានីប៉េកាំងដូច្នោះដែរ៕
ប្រភព ៖ ព្រះមហាក្សត្រខ្មែរបច្ចុប្បន្ន
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]