កូរ៉េខាងត្បូង៖ នៅថ្ងៃទី ២៧ ខែឧសភា Insight បានរាយការណ៍ថា Kkuming ដែលជា VJ ស្ត្រីនិង YouTuber បានទទួលមរណភាពក្នុងអាយុ ២៣ ឆ្នាំបន្ទាប់ពីការប្រយុទ្ធគ្នាយ៉ាងយូរជាមួយជំងឺមហារីក។
ដំណឹងដ៏សោកសៅនេះត្រូវបានមិត្តជិតស្និទ្ធរបស់ Kkuming ប្រកាសប្រាប់អ្នកសារព័ត៌មាន និងអ្នកគាំទ្រ។ ពិធីបុណ្យសពរបស់ VJ ត្រូវបានប្រារព្ធឡើងដោយស្ងាត់ៗ តាមសំណូមពររបស់ក្រុមគ្រួសារ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សKkuming ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺមហារីកដំណាក់កាលចុងក្រោយក្នុងឆ្នាំ ២០២០។ នៅពេលនោះ Kkuming បាននិយាយថានាងបានប្រឈមមុខនឹងការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅអាយុ ២១ ឆ្នាំ។ រហូតដល់ពេល នេះនាងបានតស៊ូ រយៈពេល ២ឆ្នាំ ជាចុងក្រោយ មិនរួចផុតពីជំងឺកាចសាហាវមួយនេះ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]