រាជធានីភ្នំពេញ ៖ ជឿជាក់ថា ស្រទាប់យុវវ័យ ប្រាកដជាស្គាល់ តារាប្រុសស្រីដែល កំពុងទទួលការចាប់អារម្មណ៍ខ្លាំង លើបណ្តាញសង្គម គឺ តារាស្រី ជា ស្រីនា និងតារាប្រុស ហេង វិសាល ជាក់ជាមិនខាន ដោយសារតែ អ្នកទាំងពីរ ផ្តើមចេញពី Youtuber ក្លាយជា តារាល្បីលើប្រព័ន្ធអ៉ីនធឺណែត លើសពីនេះទៅទៀត បច្ចុប្បន្ននេះ ក៏ទទួលការងារច្រើន មិនចាញ់តារាខ្មែររាមច្បងប៉ុន្មានឡើយ ក្នុងការថតស្បត និងថតរឿងខ្លីៗ។

ទន្ទឹមនឹងនេះ ដោយសារតែ អ្នកទាំងពីរមានចំណុចដូចគ្នាជាច្រើន ពិសេសទៅទៀត អ្នកទាំងពីរបញ្ចេញភាពស្និទស្នាលនឹងគ្នា ក្នុងទីសាធារណៈធ្វើឲ្យ ហ្វេនៗរបស់តារាទាំំងពីរដួងនេះ នាំគ្នាផ្គូផ្គងដូចព្យុះឲ្យក្លាយជា គូស្នេហ៍នឹងគ្នា មិនតែប៉ុណ្ណោះ មួយរយៈពេលចុងក្រោយនេះ ចំនួនហ្វេនៗគាំទ្រអ្នកទាំំងពីរ ក៏កាន់តែកើនឡើង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ថ្មីៗនេះ ខណៈត្រូវហោះទៅទទួលសញ្ញាប័ត្រនៅ ទឹកដីសហរដ្ឋអាមេរិកជាមួយឪពុកម្តាយនោះ អ្នកទាំងពីរ បានLive លើគណនីInstagram ជួបគ្នានៅព្រលានយន្តហោះ តែអ្វីដែលកាន់តែចាប់អារម្មណ៍ ធ្វើឲ្យហ្វេនៗកាន់តែជ្រួលច្របល់នោះគឺ អ្នកម៉ាក់សងខាងជួបមុខគ្នា ថែមទៀតផង ច្បាស់ទៅៗ នាំគ្នាផ្អើលថា ផ្គូផ្គងមួយគូនេះចុះ មិនខកចិត្តឡើយ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]