យោងតាមសាកលវិទ្យាល័យផ្នែកជំងឺកុមារសហរដ្ឋអាមេរិក (AAP) ទឹកផ្លែឈើគឺមិនមានផ្តល់សារធាតុចិញ្ចឹមដល់កុមារអាយុ ១ ឆ្នាំ ឬតិចជាងនេះទេ។ ហេតុនេះហើយម៉ាក់ប៉ាមិនចាំបាច់បន្ថែមទឹកផ្លែឈើទៅក្នុងរបបអាហារកូនទេ។ មូលហេតុដែល AAP ណែនាំមិនឲ្យផ្តល់ទឹកផ្លែឈើដល់កុមារនៅឆ្នាំដំបូងមកពីអត្រានៃជំងឺធាត់លើកុមារ និងបញ្ហាមាត់ធ្មេញរបស់កុមារ។
យ៉ាងណាមិញ នៅពេលកូនអាយុចាប់ពី១ឆ្នាំឡើងទៅហើយម៉ាក់ប៉ាចង់បន្ថែមទឹកផ្លែឈើទៅក្នុងរបបអាហាររបស់កូន យកល្អគួរកំណត់បរិមាណដែលកូនញ៉ាំទៅតាមអាយុរបស់កូន។ AAP បានណែនាំថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ក្មេងអាយុពី ១-៣ ឆ្នាំ៖ ១១៨ មិល្លីលីត្រ ឬតិចជាងនេះក្នុងមួយថ្ងៃ
- ក្មេងអាយុពី ៤-៦ ឆ្នាំ៖ ពី ១១៨-១៧៧ មិល្លីលីត្រ ឬតិចជាងនេះក្នុងមួយថ្ងៃ
- ក្មេងអាយុពី ៧-១៨ ឆ្នាំ៖ ២៣៦ មិល្លីលីត្រ ឬតិចជាងនេះក្នុងមួយថ្ងៃ។
ទោះបីជាក្មេងក្រោយអាយុ ១ ឆ្នាំអាចផឹកទឹកផ្លែឈើបានក៏ដោយ ទឹកដោះគោ និងទឹកនៅតែជាភេសជ្ជៈដែលគួរផ្តល់ឲ្យកូនក្រោយពីអាយុ ១ ឆ្នាំដដែល។ ការកំណត់បរិមាណទឹកផ្លែឈើដែលក្មេងអាយុច្រើនជាង ១ ឆ្នាំញ៉ាំគឺមានមូលហេតុជាច្រើន។ ផ្លែឈើស្រស់ផ្តល់នូវសារធាតុចិញ្ចឹម និងជាតិសរសៃដែលក្មេងកំពុងលូតលាស់ត្រូវការសម្រាប់សុខភាព និងការលូតលាស់ ខណៈទឹកផ្លែឈើផ្តល់សារធាតុចិញ្ចឹម ប៉ុន្តែមិនមានផ្តល់ជាតិសរសៃទេ។
ម៉្យាងទៀត ការផឹកទឹកផ្លែឈើច្រើនអាចផ្តល់សារធាតុចិញ្ចឹមក្នុងទឹកផ្លែឈើដល់កូន ប៉ុន្តែនឹងជំនួសឲ្យការញ៉ាំអាហារផ្សេងៗជាច្រើនទៀត។ នេះមានន័យថាក្មេងអាចនឹងមិនទទួលបានសារធាតុចិញ្ចឹមផ្សេងទៀតពីអាហារដទៃទៀត។ AAP បានសម្គាល់ថាការផឹកទឹកផ្លែឈើច្រើនអាចនឹងបង្កឲ្យបញ្ហាកង្វះអាហារូបត្ថម្ភ ឬលើសអាហារូបត្ថម្ភ។ ដោយហេតុនេះហើយ នៅពេលឲ្យកូនញ៉ាំទឹកផ្លែឈើគួរដាក់ពែងឲ្យកូនផឹកជាមួយនឹងអាហារជំនួសឲ្យកូនផឹកពីដបទឹកដោះគោ ដែលនេះអាចជួយកំណត់ការញ៉ាំទឹកផ្លែឈើរបស់ក្មេង និងអាចបង្ការការញ៉ាំទឹកផ្លែឈើច្រើនដែរ។
មូលហេតុនៃការឲ្យក្មេងផឹកទឹកផ្លែឈើដោយដាក់ពែងគឺបង្ការការពុកធ្មេញ។ នៅពេលក្មេងផឹកទឹកផ្លែឈើច្រើនជាងការកំណត់ ឬផឹកពេញមួយថ្ងៃ ក្មេងអាចពុកធ្មេញបានដោយសារតែកាបូអ៊ីដ្រាត។ លើសពីនេះទៀត ការផឹកទឹកផ្លែឈើអាចបង្កឲ្យក្មេងរាករូស និងហើមពោះ។ ប្រសិនជាម៉ាក់ប៉ាគិតថាទឹកផ្លែឈើជាមូលហេតុអាការៈខាងលើ យកល្អគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
ក្រៅពីនេះ APP បានផ្តល់ការណែនាំមួយចំនួនដល់ម៉ាក់ប៉ាដើម្បីជាជំនួយ៖
- ជ្រើសរើសទឹកផ្លែឈើស្រស់ ១០០%
- ប្រាកដថារបបអាហារក្មេងមានអាហារូបត្ថម្ភគ្រប់គ្រាន់
- ដាក់ទឹកផ្លែឈើក្នុងពែង ឬកែវ ឲ្យកូនផឹក
- កុំឲ្យក្មេងផឹកទឹកផ្លែឈើមុនចូលគេង ឬពេលយប់
- ចៀសវាងការឲ្យក្មេងផឹកទឹកផ្លែឈើដើម្បីបំពេញជាតិទឹក ឬព្យាបាលអាការៈរាករូស។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]