រាជធានីភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តប្រាកដចាបានស្គាល់ តារាប្រុសជើងចាស់ លោក ជា សំណាង ដែលលោកឈានជើងចូលសិល្បៈបានជាច្រើនឆ្នាំ ហើយលោកក៏នៅតែទទួលបានប្រជាប្រិយភាពខ្លាំងពីទស្សនិកជន មិនតែប៉ុណ្ណោះ មហាជនក៏ផ្ទុះការចាប់អារម្មណ៍នឹងជីវិតឯកជនរបស់រូបលោក មិនស្ទើរផងដែរ។

ជាក់ស្តែង រក្សាភាពនៅលីវដល់អាយុក្រែលហើយ ចុងក្រោយ តារាប្រុសរូបនេះ ក៏រៀបការនឹងតារាម៉ូដែលវ័យក្មេង ដ៏ស្រស់ស្អាតម្នាក់ ដែលបច្ចុប្បន្ននេះ រូបលោកក៏ ទទួលបានចំណងដៃកូនប្រុសស្រី២នាក់ហើយ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យគេកាន់តែសរសើរ ដកចិត្តមិនរួចនោះគឺ អត្តចរឹករបស់ភរិយាតារាប្រុសរូបនេះ និយាយមួយៗផ្អែមល្អែម ស្រាលស្រទន់ គ្មានចម្ងល់ទេ ដែលអាចឆក់បេះដូងតារាប្រុសរូបសង្ហាជើងចាស់ម្នាក់នេះបាន លើសពីនេះទៅទៀត ក្រឡេកទៅមើល សម្រស់វិញ មានកូន២ទៅហើយ ប៉ុន្តែភរិយារូបលោក នៅតែខ្ញង់ក្មេងៗសុំខ្មាស់ ក្បាលពោះរាបស្មើ ចង្កេះអង្ក្រង ដូចក្មេង១៨ឆ្នាំ បណ្តើរគ្នាជាមួយស្វាមីល្មមៗ អាចច្រលំថាជាកូនស្រី៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

តារាសម្តែងប្រុស ជា សំណាង និងភរិយា
តារាសម្តែងប្រុស ជា សំណាង និងភរិយា
តារាសម្តែងប្រុស ជា សំណាង និងភរិយា
តារាសម្តែងប្រុស ជា សំណាង និងភរិយា
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]