ភ្នំពេញ៖ Cambodian Idol កំពុងក្លាយជាកម្មវិធីដ៏ពេញនិយមសម្រាប់ដើមឆ្នាំ2022 ដែលកំពុងមានការជជែក វែកញឺកជាច្រើនចំពោះបេក្ខជននីមួយៗដែលបានចូលរួមប្រឡង។

បេក្ខជនដ៏មានសមត្ថភាពជាច្រើនបានចេញមកបង្ហាញខ្លួនយ៉ាងគួរឲ្យចាប់អារម្មណ៍ក្នុងវគ្គ Judges Audition នេះជាបន្តបន្ទាប់ ហើយក៏មានបេក្ខជនម្នាក់ដែលកំពុងតែលេចធ្លោមិនធម្មតាឡើយ។ ដោយសារតែសំឡេងដ៏ក្រអួន រូបសម្បត្តិក៏ទាក់ទាញ បេក្ខជនឈ្មោះ លឹម តិចម៉េង កំពុងតែស្រូបយកប្រជាប្រិយភាពយ៉ាងផុលផុសពេញបណ្តាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនប៉ុន្មានថ្ងៃផង Clip សម្តែង និងរូបភាពរបស់បេក្ខជនម្នាក់នេះត្រូវបានកើនចំនួនទស្សនារាប់លានដង និងចែកចាយតៗគ្នាយ៉ាងគគ្រែង។

ថ្ងៃអាទិត្យនេះ Cambodian Idol វគ្គ Judge Audition នឹងមកដល់សប្តាហ៍ទី4 ហើយ! តើនឹងមានអ្វីប្លែកទៀត? រង់ចាំទស្សនាបន្តទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ ហង្សមាស HDTV៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]