កូរ៉េខាងត្បូង៖ តារាសម្ដែង Kang Ji Hwan និងអតីតក្រុមហ៊ុនគ្រប់គ្រងរបស់គាត់ត្រូវបង់ប្រាក់សំណងចំនួន ៥.៣ ពាន់លានវ៉ុន (ប្រហែល ៤.១៩ លានដុល្លារអាមេរិក) បន្ទាប់ពីរូបលោកបានរំលោភផ្លូវភេទសមាជិកបុគ្គលិក «Joseon Survival Period» ។
កាលពីថ្ងៃទី ២៦ ខែឧសភា សារព័ត៌មាន Yonhap News បានរាយការណ៍ថា Kang Ji Hwan និងអតីតក្រុមហ៊ុនគ្រប់គ្រងរបស់លោក Jellyfish Entertainment ត្រូវបង់ប្រាក់សងយ៉ាងច្រើនបែបនេះ សម្រាប់រឿងអាស្រូវរំលោភផ្លូវភេទរបស់តារាសម្តែង បន្ទាប់ពី ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ២ ឆ្នាំ ៦ ខែ និងព្យួរទោស៣ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្ដែង ដោយសារតែមានការសង្ស័យពីការរំលោភផ្លូវភេទ តារាសម្ដែងរូបនេះត្រូវបង្ខំចិត្តចាកចេញពីក្រុមការងារភាពយន្ត Joseon Survival Period។ នៅពេលនោះ រឿងនេះបានថតត្រឹមតែ ១២ ភាគប៉ុណ្ណោះ ដូច្នេះហើយ ខានផលិតករ ត្រូវស្វែងរកតួសម្តែងមកជំនួស Kang Ji Hwan ក្នុង ៨ ភាគដែលនៅសល់ ដោយផលិតករក៏បានដាក់ពាក្យបណ្ដឹងទាមទារឱ្យតារាសម្ដែងរូបនេះសងជំងឺចិត្តចំនួន ៦,៣៨ ពាន់លានវ៉ុន (ប្រហែល ៥,០៤ លានដុល្លារ)។
បន្ទាប់ពីសវនាការដំបូង តុលាការបានទទួលយកមតិភាគច្រើនរបស់ដើមបណ្តឹង។ តុលាការបានបញ្ជាឱ្យ Kang Ji Hwan និង Jellyfish Entertainment ដែលជាក្រុមហ៊ុនគ្រប់គ្រងរបស់តារាសម្តែងនៅពេលរឿងអាស្រូវបានផ្ទុះឡើង - ឱ្យបង់ប្រាក់រួមគ្នាចំនួន ៥.៣ ពាន់លានវ៉ុន (ប្រហែល ៤.១៩លានដុល្លារ) តែម្តង៕
ប្រភព៖ zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]