ភ្នំពេញ៖ ជាការពិតណាស់ តារាចម្រៀងស្រីវ័យក្មេង អ្នកនាង វីរៈនិច បានសម្រេចចូលរោងការមានគ្រួសារកាលពី ខែតុលា ឆ្នាំ២០២១ កន្លងទៅ ដែលធ្វើឡើងយ៉ាងអធិកអធម មានភ្ញៀវកិត្តយសជាច្រើនចូលរួមអបអរពោរពេញដោយស្នាមញញឹម ទោះបីជានេះជាពេលនោះ ជារដូវកាលកូវីដយ៉ាងណាក្តី។

ជាងនេះទៅទៀត ថ្មីៗនេះ តារាស្រីរូបនេះបានទម្លាយប្រវត្តិស្នេហារបស់ខ្លួនជាមួយនឹងស្វាមី មុននឹងឈានដល់ថ្ងៃមង្គល ក្នុងនោះ វីរៈនិច បានបញ្ជាក់ថានាង និងស្វាមី បានមើលចិត្តគ្នាត្រឹមបីខែប៉ុណ្ណោះ ដោយអ្នកនាង ស្គាល់គ្នាតាមរយៈ ការអញ្ចើញទៅច្រៀងនៅភោជនីយដ្ឋានរបស់ស្វាមី ក៏ចាប់ផ្ដើមមានចិត្តលើគ្នា ជាពិសេសនោះ គឺ កំឡុងពេលកូវីដតែម្ដង។ មិនតែប៉ុណ្ណោះ លោក ខៀវ ពេជ្រ ថែមទាំងបានស្កាត់មកជួប វីរៈនិច ដើម្បីអបអរថ្ងៃកំណើតនាង ទាំងដែលគេកំពុងមានការបិទខ្ទប់ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយមក ត្រឹមតែរយៈពេលបីខែ តារាចម្រៀងស្រីរូបនេះក៏សម្រេចចិត្តរៀបការសាងគ្រួសារ យ៉ាងរហ័ស រហូតមកដល់ពេលនេះតែម្ដង៕

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

វីរ់ៈនិច 
វីរ់ៈនិច 
វីរ់ៈនិច និងស្វាមី
វីរ់ៈនិច និងស្វាមី
វីរ់ៈនិច និងស្វាមី
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]