ភ្នំពេញ៖ មន្ទីរសម្រាកព្យាបាលស៊ីងមេដខេមបូឌាបានសហការជាមួយវិទ្យាស្ថានសុខាភិបាលរបស់ប្រទេសសិង្ហបុរី គ្លូបប៊លហែល អាស៊ី ប៉ាស៊ីហ្វីក រៀបចំកម្មវិធីចុះឈ្មោះស្ថាប័នសុខភាព (HEALTH DIRECTORY) ដល់មន្ទីរពេទ្យ និងមជ្ឈមណ្ឌលវេជ្ជសាស្ត្រដែលមានវត្តមានក្នុងប្រទេសកម្ពុជា ទៅក្នុង GlobalHealth Magazine សម្រាប់ឆ្នាំ២០២២។

កម្មវិធីនេះ ប្រារព្ធធ្វើឡើងកាលពីល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅសណ្ឋាគារហយ៉តភ្នំពេញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកស្រីពិន នេត្រា សហស្ថាបនិករបស់ក្រុមហ៊ុនខេមជេដអាស៊ានិងជានាយិកាមជ្ឈមណ្ឌលវេជ្ជសាស្ត្រ ស៊ីងមេដ បានមានប្រសាសន៍ថា៖

គ្លូបប៊លហែល អាស៊ីប៉ាស៊ីហ្វីក ជាវិទ្យាស្ថានពហុបំណង (multidimensional) ដែលផ្ដោតលើទេសចរណ៍វេជ្ជសាស្ត្រជាមួយនឹងសេវាកម្ម និងវេទិការពេទ្យដែលគ្របដណ្តប់លើបណ្តាញបោះពុម្ព ឌីជីថល និងប្រព័ន្ធផ្សព្វផ្សាយសង្គម មានទីតាំងក្នុងប្រទេសសិង្ហបុរី។

នេះជាលើកទីមួយរបស់គ្លូបប៊លហែល អាស៊ី ប៉ាស៊ីហ្វីកដែលបានបោះជំហានមកដល់កម្ពុជា ដើម្បីចុះបញ្ជីឈ្មោះស្ថាប័នសុខភាពប្រចាំអាស៊ី ប៉ាស៊ីហ្វិក បន្ទាប់ពីឥណ្ឌា , ថៃ, វៀតណាម,សិង្ហបុរី, ម៉ាឡេស៊ីនិងឥណ្ឌូនេស៊ី ។

គ្លូបប៊លហែល អាស៊ីប៉ាស៊ីហ្វិក បានត្រូវគេទទួលស្គាល់ស្គាល់ថាស្ថាប័នកំពូលមួយក្នុងការលើកកម្ពស់ទេសចរណ៍វេជ្ជសាស្ត្រ និងបានទទួលជោគជ័យតាំងពីឆ្នាំ ២០១៦ ក្នុងការជួយអ្នកជំងឺអន្តរជាតិស្វែងរកការថែទាំសុខភាពប្រកបដោយគុណភាព នៅទូទាំងអាស៊ីប៉ាស៊ីហ្វីកលើផ្នែក៖

១. ទទួលស្គាល់ចំពោះការច្នៃប្រឌិតដ៍អស្ចារ្យក្រុមហ៊ុនរបស់អ្នក។២. ទាក់ទាញឱកាសអាជីវកម្មថ្មីៗ និង ឈានដល់អតិថិជនសក្តានុពល ។

៣. ត្រូវបានបង្ហាញនៅក្នុងទស្សនាវដ្តី Global health and Travel Asia-Pacific ។

៤. ឈានដល់អ្នកដឹកនាំផ្នែកថែទាំសុខភាពនៅអាស៊ីប៉ាស៊ីហ្វិក។

៥. ទទួលស្គាល់ស្ថាប័នរបស់អ្នកជាសេវាថែទាំសុខភាពល្អបំផុតក្នុងតំបន់៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]