ថៃ៖ សម្រាប់តារាសម្ដែងស្រី Ice Apitsada បែរជាធ្វើឲ្យមហាជនជាច្រើន ភ្ញាក់ផ្អើលភ្លាមៗ ក្រោយលេចឮដំណឹងល្អមួយ ក្រោយពីមានវីដេអូបង្អួតចិញ្ចៀនពេជ្រដ៏ធំនៅលើម្រាមដៃនាងខាងឆ្វេង រហូតដល់មិត្តៗជិតស្និទ្ធ បានមកចូលរួមអបអរសាទរជាមួយគ្នា ។

ស្របពេលដែលមានការសង្ស័យថា នេះគឺជាដំណឹងរៀបការពិតឬយ៉ាងណានោះ ថ្មីៗនេះ តារាស្រី Ice Apitsada កាន់តែបង្ហាញច្បាស់លាស់ជាងមុន ជាមួយនឹងការបង្ហោះរូបភាពតុក្កតាដែលជាឈុតច្រៀងចម្រៀង មុនពេលលុតជង្គង់សុំរៀបការ។ ជាពិសេស តារាស្រីរូបនេះ ថែមទាំងបង្ហាញពីសារដ៏រំភើបរីករាយ និងដាក់ស្ទីកគ័ររូបចិញ្ចៀនពេជ្រ ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែប្រាកដចិត្តថា តារាស្រី​ ​Ice Apitsada ​ត្រូវ​បាន​គេ​ស្នើ​សុំ​រៀបការហើយ និងបានចេញមកបញ្ជាក់ពី​ដំណឹង​ល្អ​នេះ ​ដោយ​ខ្លួន​ឯង បើទោះបីជាមិនទាន់បើកបង្ហាញមុខអ្នកម្ខាងទៀតក៏ដោយ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖

Ice Apitsada 
Ice Apitsada 
Ice Apitsada 
Ice Apitsada 
Ice Apitsada 
Ice Apitsada និង មិត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]