ចិន៖ ទោះជាកន្លងផុតទៅប្រមាណ ៤ ខែ ក្រោយពីការលែងលះគ្នា រឿងរ៉ាវរវាង តារាស្រី Angelababy និងអតីតស្វាមី លោក Huang Xiaoming នៅតែត្រូវបានមហាជនក៏ដូចជាអ្នកគាំទ្រ តាមដានស្ទើរតែគ្រប់សកម្មភាព រហូតដល់ពេលថ្មីៗនេះ លោក Huang Xiaoming ថែមទាំងលេចឮរឿងសង្ស័យពីទំនាក់ទំនងស្នេហាថ្មី ទៀត។
យ៉ាងណាមិញ ក្រោយពីមានដំណឹងមួយនេះ ខាងប្រព័ន្ធផ្សព្វផ្សាយ ស្រាប់តែបានលាតត្រដាងភ្លាមៗថា តារាស្រី Angelababy បានឆ្លៀតពេលសម្រាករបស់ខ្លួន ដើម្បីចេញទៅក្រៅ ជាមួយនឹងកូនប្រុសរបស់នាង ដោយនៅក្នុងរូបថតនោះ រូបនាងបានស្លៀកពាក់ អាវក្រៅ ទម្លាក់សក់វែង និងពាក់មួកយ៉ាងសាមញ្ញ ប៉ុន្តែទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យយកចិត្តទុកដាក់ជាងនេះ នៅក្នុងនោះ បានធ្វើឲ្យគ្រប់គ្នា បានឃើញពីទិដ្ខភាពយ៉ាងរីករាយ ពីសកម្មភាពម្ដាយកូនអ្នកទាំងពីរ បើទោះពេលកំពុងតែរង់ចាំ តែកែវភ្នែករបស់នាង តែងតែមើលកូនយ៉ាងយកចិត្តទុកដាក់ ពោរពេញដោយក្តីស្រលាញ់ និងភាពកក់ក្តៅ ដោយមិនខ្វល់ពីរឿងខាងក្រៅដែលពាក់ព័ន្ធនឹងអតីតស្វាមីនាងឡើយ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]