រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀង សួរ វិចិត្រ ជាម្ចាស់ពានរង្វាន់ក្នុង ការប្រកួតចម្រៀង Beat The Best រដូវកាលទី១ ដោយរូបលោក ជាបេក្ខភាពមួយរូប ដែលទទួលបានការគាំទ្រនិងចាប់អារម្មណ៍ខ្លាំង ពីមហាជន តាំងពីវគ្គដំបូងៗមកម្លេះ។  

យ៉ាងណាមិញ ទើបនឹងជាប់ការប្រកួត ក្លាយជាតារាចម្រៀងពេញមុខមាត់ក្តី តែប្រជាប្រិយភាពរបស់រូបលោក ហាក់មិនចាញ់ រាមច្បងរបស់ខ្លួនប៉ុន្មានឡើយ ជាក់ស្តែង គេឃើញរូបលោក មានគេហៅច្រៀងតាមAffair និង ការប្រគុំតន្ត្រីបន្តកន្ទុយគ្នា ចាប់តាំងពីថ្ងៃបញ្ចប់ការប្រកួតមកម្លេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ក្រោយឡើងឆាកទូរទស្សន៍ ក្នុងកម្មវិធីមួយមាន លោក ម៉ាដូណា ជាពិធីករនោះ តារាចម្រៀង សួរ វិចិត្រ បែរជា ផ្ទុះការរិះគន់យ៉ាងខ្លាំង ស្របពេល​ ហ្វេនៗមួយចំនួនធំ ចាត់ទុកការលេងសើចរបស់រូបលោក លើឆាកមុខកញ្ចក់ទូរទស្សន៍ ហៅ លោក ម៉ាដូណា ជាខ្ទើយពេញៗមាត់ ជារឿងដែលមិនគួរសម តើចំពោះអ្នកវិញ គិតយ៉ាងណាដែរ? ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   តារាចម្រៀង សួរ វិចិត្រ
   តារាចម្រៀង សួរ វិចិត្រ
   តារាចម្រៀង សួរ វិចិត្រ
រូបភាព
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]