ចិន៖ កាលពីថ្ងៃទី ២៨ ខែឧសភា កន្លងទៅនេះ យោងតាមទំព័រ Sina បានរាយការណ៍ថា រាជអាជ្ញានៅក្នុងប្រទេសចិន បានចោទប្រកាន់ជាផ្លូវការ ចំពោះ លោក Alvin Chau ដែលជាតារាសម្ដែងជើងចាស់និងជាមហាសេដ្ឋីកាស៊ីណូម៉ាកាវ រួមទាំងអ្នកសមគំនិត ២១ នាក់ផ្សេងទៀតពី បទឧ.ក្រិ.ដ្ឋ. នៃការបង្កើតក្រុមឧ.ក្រិ.ដ្ឋ.ជន ព្រមទាំងរៀបចំល្បែងស៊ីសងខុសច្បាប់ និងលាងលុយកខ្វ.ក់។

មិនត្រឹមតែប៉ុណ្ណោះ ខាងតុលាការ​កំពុង​កំណត់​ពេល​សវនាការ ​ជា​សាធារណៈ ​លើ​សំណុំ​រឿង​របស់​លោក។ ហើយយោងតាមលទ្ធផលនៃការស៊ើបអង្កេត ក្រុមឧ.ក្រិ.ដ្ឋ.ជនរបស់ Alvin Chau បានទាញយកផលប្រយោជន៍ពីសកម្មភាពល្បែងស៊ីសងស្របច្បាប់នៅម៉ាកាវ ដើម្បីបង្កើតវេទិកាភ្នាល់អនឡាញខុសច្បាប់នៅក្នុងប្រទេសហ្វីលីពីន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក តាមរយៈប្រភព 163 ថែមទាំងបានលើកឡើងថា លោក Alvin Chau អាចនឹងត្រូវប្រឈមមុខ នឹងការជាប់ព.ន្ធ.នា.គារ ជាង ២០ ឆ្នាំ។ ជាពិសេស ​ឧ.ក្រិ.ដ្ឋ.កម្ម ក្នុងការ​បង្កើត​ក្រុម​ឧ.ក្រិ.ដ្ឋជន​តែ​មួយមុខនោះ នឹង​ត្រូវ​ផ្តន្ទាទោ.ស​ដាក់ ​ព.ន្ធ.នា.គារ​ ជាអតិបរមា ប្រមាណ ​១២​ឆ្នាំ ​តាម​ក្រម​ព្រហ្មទណ្ឌប្រទេស​ចិន។

គួររំឮកផងដែរថា កាលពីនៅខែវិច្ឆិកា ឆ្នាំ ២០២១ លោក Alvin Chau ត្រូវបានចាប់ខ្លួនជាផ្លូវការ។ បន្ទាប់មក ជនជាប់ចោទទាំង ២១នាក់ទៀត ដែលជាអ្នកពាក់ព័ន្ធក្នុងសំណុំរឿងនេះ ក៏ត្រូវបានឃាត់ខ្លួន ដើម្បីធ្វើការស៊ើបអង្កេត ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖

Alvin Chau
Alvin Chau
Alvin Chau
Alvin Chau

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]