បរទេស៖ បើទោះបីជាមិនមានកម្មវិធីជប់លៀងអ្វី នៅក្នុងថ្ងៃខួបកំណើត គម្រប់ ១៦ ឆ្នាំរបស់ Shiloh កូនស្រីរបស់ Angelina Jolie កាលពីថ្ងៃទី២៧ ខែឧសភាកន្លងទៅនេះ ប៉ុន្តែអ្នកគាំទ្រជាច្រើន នៅតែជឿជាក់ថា Shiloh និងអ្នកម្ដាយ ប្រាកដជាមានពេលវេលាដ៏កក់ក្តៅជាមួយគ្រួសារ ខណៈដែលហ្វេនៗ បាន​ផ្ញើ​ពាក្យ​ជូនពរ​ និងសង្ឃឹមថា នាងនឹងកាន់តែស្រស់ស្អាត មានភាពចាស់ទុំ ក៏ដូចជាអាចធ្វើតាមក្តីស្រមៃរបស់ខ្លួនបាន។ 

ជាពិសេស មនុស្សជាច្រើនក៏បានដឹងថា តាំងតែពីក្មេងមក កូនស្រីរបស់ Angelina Jolie រូបនេះ ចូលចិត្តកាត់សក់ខ្លី និងស្លៀកពាក់ដូចក្មេងប្រុស រហូតដល់មានការចោទសួរអំពីភេ.ទរបស់នាង ទៀតផង។ តែទោះជាយ៉ាងណា នៅពេលដែលនាងឈានដល់ពេលវ័យពេញវ័យ Shiloh ក៏មានការផ្លាស់ប្តូរពី​ក្មេង​ស្ទីល​បែប​ Tomboy ប្រែ​ក្លាយ​ជា​នារី សក់​វែង ចេះ​ស្លៀក​សំពត់ និង​តុបតែង​ខ្លួនបានយ៉ាងស្រស់ស្អាត និងត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បើក្រឡេកមកមើលពីទំនាក់ទំនងរវាងម្ដាយកូនទាំងពីរនេះ ក៏ត្រូវបានមនុស្សជាច្រើន យកចិត្តទុកដាក់មិនចាញ់គ្នាដែរ បើទោះបីជា ពេលវេលា ១៦ឆ្នាំបានកន្លងផុតទៅ តារាស្រី Angelina Jolie នៅតែផ្តល់ឲ្យនូវភាពកក់ក្ដៅសម្រាប់ Shiloh រហូតមកដល់សព្វថ្ងៃនេះ ជាពិសេស ជាមួយនឹងរូបភាពកាលពីនៅក្មេង ដែល Angelina បានឱបកូនស្រីពោរពេញដោយក្ដីស្រលាញ់ និងធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍បំផុតនោះ រហូត​មក​ដល់​ពេល​នេះ ការ​ឱប​កូន​ស្រី​របស់ Angelina គឺនៅ​តែ​មាន​ដដែលដោយមិនំមានភាពផ្លាស់ប្ដូរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Angelina Jolie 
Angelina Jolie 
Angelina Jolie 
Angelina Jolie និង កូនស្រី
Angelina Jolie និង កូនស្រី
Angelina Jolie និង កូនស្រី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]