ថៃ៖  ជាក់ស្ដែង សម្រាប់ផ្ទះថ្មីរបស់ប្ដីប្រពន្ធតារាប្រុសស្រី Pok Passakorn និងភរិយា Margie Rasri ដែលធ្វើឲ្យហ្វេនៗកំពុងតែចាប់អារម្មណ៍ ទៅលើការរៀបចំយ៉ាងប្រណីត ទាំងខាងក្នុង និងខាងក្រៅ។

ថ្មីៗនេះ អ្នកទាំងពីរ ស្រាប់តែចេញមកបង្ហាញឲ្យឃើញពីសួនច្បារនៅខាងក្រៅផ្ទះ ដែលត្រូវបានសាងសង់ឡើងក្នុងទីធ្លាយ៉ាងធំទៀតផង។ ជាពិសេស នៅក្នុងនោះដែរ មានការរៀបចំ ចាប់​តាំង​ពី​ប្រភព​ទឹក​ដែល​មាន​រូប​សំណាក​សេះ ហើយនិង មានផ្នែកមួយនៃទឹកជ្រោះធំ នៅខាងមុខផ្ទះទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងសួនមួយនេះ ថែមទាំងបានធ្វើសួនកុមារ និង​មានដើមឈើ​ធំៗ​ជាង ១២ ដើម មានកំពស់ខ្ពស់ និងស្រស់ស្អាត ដែលអាចនិយាយបានថា ដើរ​នៅ​ជ្រុង​ណា​ក៏​មាន​តែ​សួន​ច្បាររំលេចពណ៌ខៀវខ្ចីយ៉ាងត្រជាក់ភ្នែក។ លើសពីនេះ Pok និង Margie ក៏បានរៀបចំកន្លែងអង្គុយដែលមានតុមួយនៅចំកណ្តាលសម្រាប់កម្សាន្ត ព្រមទាំងមានកន្លែងសម្រាប់ក្មេងៗ​រត់​លេង ផងដែរ៕ 

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

 Margie 
 Margie 
 Margie 
 Margie និងស្វាមី
ទីធ្លាផ្ទះ Margie និងស្វាមី
ទីធ្លាផ្ទះ Margie និងស្វាមី
ទីធ្លាផ្ទះ Margie និងស្វាមី
ទីធ្លាផ្ទះ Margie និងស្វាមី
ទីធ្លាផ្ទះ Margie និងស្វាមី
ទីធ្លាផ្ទះ Margie និងស្វាមី
ទីធ្លាផ្ទះ Margie និងស្វាមី
ទីធ្លាផ្ទះ Margie និងស្វាមី
ទីធ្លាផ្ទះ Margie និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]