រាជធានីភ្នំពេញ ៖ អ្នកតាមដាន ការប្រកួតចម្រៀង Cambodia Idol រដូលកាលទី៤ កាលពីយប់មិញនេះ ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង នឹងបេក្ខភាព លោក ស៊ឹម ច័ន្ទពន្លឺ ដែលមានអាជីពជា គ្រូពេទ្យនៅមន្ទីរពេទ្យឯកជនមួយកន្លែង មិនតែប៉ុណ្ណោះ រូបលោកធ្លាប់ បានឡើងប្រឡង The Voice នៅវៀតណាម ល្បីឈ្មោះម្តងរួចហើយ។

យ៉ាងណាមិញ ហ្វេនៗនារីមិនតិចនាក់នោះឡើយ ដែលលង់សម្រស់និងសមត្ថភាព របស់បេក្ខភាពរូបនេះ ក្នុងវគ្គ Judge Audition សូម្បីតែការតុបតែងខ្លួន ក៏ចេញមកជះចំហាយទាក់ទាញ ខុសប្លែកពីបេក្ខភាពសប្តាហ៍មុនៗ សូម្បីគណៈកម្មការក៏ផ្ទុះការកោតសរសើរផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

រីឯ ការបញ្ចេញសមត្ថភាពវិញ រូបលោកក៏អាច បន្តទៅវគ្គបន្ទាប់ ក្រោយពេល ទទួលYes ពីគណៈកម្មការទាំង៤រូប ក្នុងបទចម្រៀងជាភាសាអង់គ្លេស Halo ដែលតម្រូវឲ្យមានដង្ហើមវែង ព្រមទាំង មានទឹកដមលើកដាក់មិនធម្មតា ជាហេតុធ្វើឲ្យ គេឯង ចាប់អារម្មណ៍រូបលោក កាន់តែច្រើនឡើង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ស៊ឹម ច័ន្ទពន្លឺ 
  លោក ស៊ឹម ច័ន្ទពន្លឺ 
  លោក ស៊ឹម ច័ន្ទពន្លឺ 
  លោក ស៊ឹម ច័ន្ទពន្លឺ 
  លោក ស៊ឹម ច័ន្ទពន្លឺ 
  លោក ស៊ឹម ច័ន្ទពន្លឺ 
  លោក ស៊ឹម ច័ន្ទពន្លឺ 
  លោក ស៊ឹម ច័ន្ទពន្លឺ 
  លោក ស៊ឹម ច័ន្ទពន្លឺ 
  លោក ស៊ឹម ច័ន្ទពន្លឺ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]