ខេត្តកំពង់ធំ ធនាគារ PPCBank សហការជាមួយមូលនិធិចក្ខុខ្មែរ (Khmer Sight Foundation) រៀបចំកម្មវិធីពិនិត្យ និងព្យាបាលភ្នែកឥតគិតថ្លៃដល់ប្រជាពលរដ្ឋខ្វះខាតរាប់រយនាក់ ដែលមានជំងឺភ្នែកឡើងបាយ និងភ្នែកកន្ទុយថ្លែន ក្រោមគម្រោង “គំហើញថ្មី ឆ្នាំ២០២២”។

ការពិនិត្យភ្នែកជាបឋម ដែលបានធ្វើឡើងកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ នៅខេត្តកំពង់ធំនេះ គឺដើម្បីកំណត់អត្តសញ្ញាណអ្នកជំងឺដែលទទួលការព្យាបាលតាមបែបធម្មតា និងអ្នកជំងឺដែលទទួលការព្យាបាលដោយការវះកាត់។ ចំពោះអ្នកជំងឺដែលធ្វើការពិនិត្យ និងរកឃើញថាមានបញ្ហាភ្នែកធ្ងន់ធ្ងរតម្រូវឲ្យមានការវះកាត់នោះ នឹងបានត្រូវបញ្ជូនមកធ្វើការវះកាត់នៅទីក្រុងភ្នំពេញ ក្រោមការចំណាយទាំងស្រុងពីធនាគារ PPCBank និងវះកាត់ដោយវេជ្ជបណ្ឌិតស្ម័គ្រចិត្តរបស់មូលនិធិចក្ខុខ្មែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក ម៉ាក់ ប៊ុនហុង អភិបាលនៃគណៈអភិបាលក្រុងស្ទឹងសែន បានមានប្រសាសន៍ថា៖

គម្រោង “គំហើញថ្មី ឆ្នាំ២០២២” របស់ធនាគារ PPCBank បាននឹងកំពុងជួយប្រជាជនកម្ពុជា ក្នុងការទប់ស្កាត់ភាពពិការភ្នែកជាមួយនឹងការព្យាបាល និងការវះកាត់ភ្នែកដោយជោគជ័យពីក្រុមគ្រូពេទ្យជំនាញ ចាប់តាំងពីឆ្នាំ ២០១៩ មក។

លោក Baek Jongil នាយកប្រតិបត្តិនៃធនាគារ PPCBank បានមានប្រសាសន៍ថា៖

គួរបញ្ជាក់ថា ធនាគារ PPCBank បានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពវិភាគទានសង្គមនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដូចជាការគាំទ្រការដោះមីនដោយអង្គការ APOPO និងគំនិតផ្តួចផ្តើមបង្កើតសហគ្រិនភាព និងឱកាសការងារដល់ជនពិការគថ្លង់តាមរយៈភាពជាដៃគូជាមួយនឹង “Socials Coffee” ដែលអាចរកបាននៅតាមសាខារបស់ធនាគារ PPCBank។

អំពីធនាគារ PPCBank

ដោយបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាតាំងពីខែកញ្ញា ឆ្នាំ២០០៨ ធនាគារ PPCBank គឺជាធនាគារ ពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលធ្វើប្រតិបត្តិការទូទាំងប្រទេសកម្ពុជាតាមរយៈសាខានៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាមានចំនួនសរុប ២៣សាខា ជាមួយនឹងទូ ATM ៧០ទីតាំង ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនក្នុងការធ្វើប្រតិបត្តិការសេវាធនាគារគ្រប់ពេលវេលា និងប្រកបដោយសុវត្ថិភាពខ្ពស់។

គោលដៅចម្បងរបស់ធនាគារ PPCBank គឺការផ្តល់ជូនអតិថិជនដែលកំពុងមានចំនួនកើនឡើងនូវសេវាធនាគារដែលមានភាពងាយស្រួលប្រកបដោយភាពច្នៃប្រឌិត និងសម្បូរបែប រាប់ចាប់ពីការដាក់ប្រាក់ ការផ្តល់កម្ចី រហូតដល់កម្មវិធីឌីជីថលទំនើបលើទូរស័ព្ទចល័ត សេវាសម្រាប់ ក្រុមហ៊ុនតាមអ៊ីនធឹណិត “smartBiz” និងសេវា “Mobile Teller” សម្រាប់ការប្រឹក្សាយោបល់នៅតាមសាខា និងពីចម្ងាយ។ ធនាគារ PPCBank គឺជាសមាជិកនៃប្រព័ន្ធទូទាត់បាគង និងប្រព័ន្ធ KHQR៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]