ដំបៅក្រពះ បង្កជាការឈឺចាប់ដែលកើតឡើងនៅលើស្រទាប់ក្រពះ ដោយសារតែការខូចខាតដល់ស្រទាប់ខាងក្នុងនៃក្រពះ។ ពិតណាស់ ដំបៅក្រពះភាគច្រើនអាចព្យាបាលយ៉ាងងាយស្រួល ប៉ុន្តែបញ្ហាសុខភាពមួយនេះ ក៏អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតផងដែរ ប្រសិនបើយើងមិនបានទទួលការព្យាបាលត្រឹមត្រូវ។ ជាទូទៅ ដំបៅក្រពះកើតឡើងភាគច្រើនលើបុរសច្រើនជាងស្ត្រី។
រោគសញ្ញានៃជំងឺដំបៅក្រពះ
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស- ឈឺចាប់/ក្រហាយនៅផ្នែកកណ្ដាលពោះ
- ឈឺចាប់កាន់តែខ្លាំងនៅចន្លោះពេលញ៉ាំអាហារ
- ពិបាករំលាយអាហារ
- ក្រហាយទ្រូង
- ស្រកទម្ងន់
- បាត់បង់ចំណង់អាហារ
- ភើ ចង្អោរ និងក្អួត
- ជាតិដែកក្នុងរាងកាយថយចុះ (ស្លេកស្លាំង)
- អស់កម្លាំង ខ្សោយ ហត់នឿយ
- ក្អួតនៅកណ្ដាលយប់
មូលហេតុបង្កឲ្យមានបញ្ហាដំបៅក្រពះ
បញ្ហាដំបៅក្រពះកើតឡើងដោយសារតែ៖
- ការឆ្លងបាក់តេរី H pylori
- ញ៉ាំថ្នាំមួយចំនួន ដូចជាថ្នាំផ្សះ ថ្នាំប្រឆាំងការរលាក និងថ្នាំអាស្ពីរីនរយៈពេលយូរ ឬបរិមាណច្រើន
- ស្រ្តេស
- ញ៉ាំអាហារហឹរ
- មានអាយុចាប់ពី៦០ឆ្នាំឡើងទៅ
- ក្នុងករណីកម្រ ដុំសាច់ ឬមហារីកក្នុងក្រពះបង្កើនការផលិតអាស៊ីដក្រពះ
ចំណុចសំខាន់
បញ្ហាដំបៅក្រពះកើតឡើងដោយសារតែ៖
- ការឆ្លងបាក់តេរី H pylori
- ញ៉ាំថ្នាំមួយចំនួន ដូចជាថ្នាំផ្សះ ថ្នាំប្រឆាំងការរលាក និងថ្នាំអាស្ពីរីនរយៈពេលយូរ ឬបរិមាណច្រើន
- ស្រ្តេស
- ញ៉ាំអាហារហឹរ
- មានអាយុចាប់ពី៦០ឆ្នាំឡើងទៅ
- ក្នុងករណីកម្រ ដុំសាច់ ឬមហារីកក្នុងក្រពះបង្កើនការផលិតអាស៊ីដក្រពះ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]