ចិន៖ ស្របពេលដែលមានវ័យកាន់ច្រើនក៏ពិតមែន តែតារាសម្ដែង លោក Nicholas Tse នៅតែបង្ហាញពីភាពទាក់ទាញរបស់ខ្លួនបានជានិច្ច ជាមួយនឹងសម្រស់ស្រស់សង្ហាទាំងមុខមាត់ និងរូបរាងតែម្ដង។

ជាពិសេស ថ្មីៗនេះ តារាសម្ដែងប្រុសរូបនេះ ត្រូវបានទស្សនិកជន​ម្នាក់​ បាន​បង្ហោះ​រូបភាព​របស់លោក ក្នុងពេលកំពុងតែថត​កុន​ នៅ​ឆ្នេរ​មួយ​ក្នុង​ប្រទេស​ចិន។ អ្វីដែលធ្វើឲ្យហ្វេនៗកាន់តែយកចិត្តទុកដាក់យ៉ាងខ្លាំងនោះគឺ នៅក្នុង​រូបថតនោះ លោក Nicholas Tse បានបង្ហាញល្វែងលើមួយទំហឹង បញ្ចេញឲ្យឃើញពីសាច់ដុំពោះកង់ៗ ទៀតផង។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពីរូបថតមួយនេះ ត្រូវបានចែករំលែកនៅលើបណ្តាញសង្គមភ្លាមៗ អ្នកគាំទ្រជាច្រើន បានសរសើរដល់ អាយដលរបស់ខ្លួន ដែលបានរក្សារូបរាងមាំមួន មិនផ្លាស់ប្ដូរ បើទោះបីជា ពេលនេះរូបលោកឈានចូលវ័យជាង ៤០ ឆ្នាំក៏ដោយ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse
Nicholas Tse

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]