ភ្នំពេញ៖  ប្រិយមិត្ត និងមិត្តអ្នកអានមួយចំនួនច្បាស់ណាស់ ពិតជាបានស្គាល់ តារាចម្រៀងរូបស្រស់សង្ហា កម្ពស់បាន សម្លេងពិរោះស្រទន់ ចេន ដែលតែងតែធ្វើឲ្យមហាជន និងហ្វេនៗមានការភ្ញាក់ផ្អើលចំពោះទេពកោសល្យ ក្នុងការបកស្រាយបទចម្រៀង និងភាពស្រស់សង្ហារបស់លោកផ្ទាល់តែម្តង។

ជាការពិតណាស់ ក្រៅអាចបង្ហើរសំនៀងបំពេរអារម្មណ៍អ្នកគាំទ្រយ៉ាងល្អឥតខ្ចោះហើយ តារាប្រុសរូបនេះ គឺមានរូបសម្បត្តិល្អឯកពីធម្មជាតិតែម្តង ដែលនេះគឺធ្វើឲ្យប្រជាប្រិយភាពលោកមានលក្ខណៈ កើនឡើងមួយកម្រិតទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស ក្រោយតារាប្រុសរូបនេះបានរៀបការហើយកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ រូបលោកស្រាប់តែចេញមកបង្ហាញខ្លួន ជះរាងសង្ហាក្នុងឈុតអាវយឺត ខោខ្លី ឈរបង្អួតរាងយ៉ាងជឿជាក់ ធ្វើឲ្យហ្វេនៗជាច្រើនកាន់តែលង់នឹងរូបរាងដ៏សង្ហារបស់លោកកាន់តែខ្លាំងឡើង។

យ៉ាងណាមិញ អ្នកគាំទ្រក៏បានបញ្ចេញមតិសរសើរអំពីសម្រស់ដ៏ស្រស់ស្អាតរបស់តារាប្រុសរូបនេះ ដែលល្អតាំងពីក្បាលដល់ចុងជើង សម្រស់ក៏បាន រាងក៏បាន កម្ពស់ក៏ខ្ពស់ស្រលះទៀត ពិតជាសក្ខ័សមជាតារាពិតមែន៕

សូមទស្សនារូបភាពខាងក្រោម៖

ចេន និងភរិយា
ចេន
ចេន
ចេន
ចេន 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]