កូរ៉េខាងត្បូង៖ តារាចម្រៀងប្រុស V របស់ សមាជិកក្រុមចម្រៀងបុរសសកល BTS ត្រូវបានគេប្រទះឃើញពាក់ក្រវិលម៉ាក Chanel ដូច Jennieសមាជិក BLACKPINK នេះបើតាម គេហទំព័រ Allkpop បានចាក់ផ្សាយ។
ជាក់ស្តែង នៅថ្ងៃទី ២៩ ខែឧសភា V បានបង្ហាញខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Incheon ដើម្បីចាកចេញទៅសហរដ្ឋអាមេរិកដើម្បីចូលរួមជាមួយប្រធានាធិបតី Biden នៅសេតវិមាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះផងដែរ តាមរយៈរូបភាព V ត្រូវបានគេឃើញពាក់ក្រវិលបិទត្រចៀកមួយគូដូចគ្នាបេះបិទទៅនឹង Jennie ពាក់ជាម៉ូដែលផ្លូវការរបស់ Chanel ដែលអ្នកនិយមលេងអ៉ីនធឺណែតបានកត់សម្គាល់ថា V មិនធ្លាប់ត្រូវបានគេប្រទះឃើញពាក់ក្រវិលទេ ដោយជាទូទៅមិនពាក់វានោះទេ ពេលចេញដំណើរ នៅព្រលានបែបនេះ។
ដោយសារពាក្យចចាមអារ៉ាមអំពីទំនាក់ទំនងស្នេហានាពេលថ្មីៗនេះ ហេតុដូច្នេះ V និង Jennie បានធ្វើឲ្យមហាជន បានបាញ់ ក្រសែភ្នែកទាំងអស់ ចាប់អារម្មណ៍តែម្តង ជាពិសេស លើសមាជិក BTS រូបនេះ នៅពេលដែលលោកបានបង្ហាញខ្លួនជាសាធារណៈលើកដំបូងចាប់តាំងពីរឿងអាស្រូវដូច្នេះដែរ។
យ៉ាងណាមិញ នេះពិតជា តម្រុយច្បាស់មួយថែមទៀត ដោយគ្រប់ភ្នែកទាំងអស់នឹងសម្លឹងមកលើរូបលោក ព្រោះនេះគឺជាការបង្ហាញមុខជាសាធារណៈលើកដំបូងរបស់ របស់តារាប្រុសរូបនេះ ចាប់តាំងពីរឿងអាស្រូវស្នេហា។
ដូច្នេះវាពិតជាគួរឱ្យអស់សំណើចណាស់ដែល V បានបង្ហាញខ្លួនដោយពាក់ក្រវិលត្រចៀក ដែលជាប្រ៊េន តាមម៉ូដដូច Jennie ដែលធ្លាប់ពាក់ គ្រាន់តែនេះ អាចប្រាប់អ្នករាល់គ្នាឲ្យទទួលស្គាល់ថាតើអ្នកទាំងពិតជាមានទំនាក់ទំនងពិតប្រាកដមែនឬយ៉ាងណា លើសពីនេះ គេថា V មិនដែលពាក់ក្រវិលត្រចៀកនោះទេ៕
ប្រភព៖ Allkpop
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]