កូរ៉េខាងត្បូង៖ កាលពីថ្មី ៗ នេះ ហ្វេនៗ ជាច្រើន ក៏ដូចជា ពីមហាជនជុំវិញពិភពលោក បានធ្វើការកោតសរសើរ ទៅនឹង រូបរាងតូចច្រឡឹង របស់ តារាស្រី Rosé ជាមួយនឹងមុខមាត់ស្រស់ស្អាត មិនថា ពាក់ឈុតអីក៏សមភ្នែកទាំងអស់ ព្រោះអីហាក់បីដូចជារូបនាងកំពុងឡើងគីឡូ ។

ជាមួយគ្នានេះដែរ តាមរយៈការបង្ហោះរូបភាពប៉ុន្មានខែចុងក្រោយនេះ Rosé បានធ្វើឲ្យអ្នកគាំទ្រនាំគ្នា ឈ្លក់វង្វេងជាខ្លាំង ជាមួយនឹង រូបរាងដ៏ត្រូវស្តង់ដា មើលទៅមានសាច់បន្តិច នៅក្នុងនោះ តារាស្រីកើត ១៩៩៧ រូបនេះ បានលេងស្ទីលខោអាវ មិនថា រូ៉បខ្លី ឬក៏ ខោអាវ បែបហ្វេសសិន ក៏មើលទៅ ទាក់ភ្នែកមិនស្ទើរ ជាមួយនឹងរាងថ្មីរបស់នាង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹងនោះ ទោះបីជា តារាចម្រៀងស្រីរូបនេះ ឡើងគីឡូ ក៏នាងនៅតែមានរាងស្អាតមានមន្ដស្នេហ៍ដដែល ជាពិសេសនោះទម្រង់ប៉ោងៗ ឃ្យូតៗ ស៊ីគ្នាទៅនឹង សាច់សម៉ត់ខៃ លាងផ្កាឈូកតិចៗ បានធ្វើឲ្យគ្រប់សន្លឹក របស់តារាស្រីរូបនេះ បានបង្ហោះ សុទ្ធសឹង តែទាក់ទាញ ក្រសែភ្នែក ពីមហាជនតែម្តង៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]