ចិន៖ ថ្មីៗនេះ ក្រោយពីមានការបង្ហោះព័ត៌មានដែលលេចឮថា លោក Wang Xiaofei ដែលជាអតីតស្វាមីតារាស្រី Barbie Hsu លួចមានស្រីថ្មី ក្នុងពេលនៅជាប្ដីប្រពន្ធនោះ អ្នកជំនួញរូបនេះ ក៏បានចេញមុខ បដិសេធភ្លាមៗ ថាមិនមានទំនាក់ទំនងស្នេហាឡើយ។ 

ក្នុងនោះដែរ លោក Wang Xiaofei បានលើកឡើងថា អំពីរូបថត ដែលបង្ហោះដាក់ចំណងជើងថា ជភស្តុតាងដែលខ្លួនបានក្ប.ត់អតីតប្រពន្ធនោះ គឺជារឿងមិនពិតនោះទេ។ ហើយ​រូបភាព​នោះគឺត្រូវបានថត​នៅពេលដែល​​ស្រវឹង ហើយ​ធ្វើ​សកម្មភាព​ជាមួយ​មិត្តភក្តិ​ភេ.ទ​ផ្ទុយ​គ្នា ប៉ុន្តែ លោកបានអះអាងថា ស្ត្រីនៅក្នុងរូបថតនោះ គឺមិនមែនជានារីដែលជាប់សង្ស័យថាជាគូស្នេហ៍របស់លោកនោះទេ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រៅ​ពី​នេះ អ្វីដែលគួរឲ្យយកចិត្តទុកដាក់នោះគឺ លោក Wang Xiaofei ថែមទាំងបាន​បង្ហើប​ថា អតីតភរិយារបស់លោក មាន​ជំ.ងឺ.​ផ្លូ.វ​ចិត្ត ហើយ​នាង​មិន​បាន​ទៅ​ព្យាបាល​នោះទេ ប៉ុន្តែ​នាងបាន​ប្រើ​វេជ្ជបញ្ជា​ពីអ្នកផ្សេងទៀត ​ក្នុង​ការ​ព្យាបាលជំ.ងឺ ដែលត្រូវចំណាយទៅលើថ្លៃ​ថ្នាំ ប្រមាណ ៣៥ ០០០ ដុល្លារ ​ជា​រៀងរាល់​ខែ ទៀតផង៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Barbie Hsu
Barbie Hsu
Barbie Hsu
Wang Xiaofei
Wang Xiaofei
Barbie Hsu និងអតីតស្វាមី
Barbie Hsu និងអតីតស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]