រាជធានីភ្នំពេញ ៖ ជឿជាក់ថា បងប្អូនមហាជនខ្មែរ ប្រាកដជា នៅចាំ តារាប្រុសជើងចាស់ជំនាន់៨០ លោក គន្ធ តារាវណ្ណ ជាក់ជាមិនខាន ដែលកន្លងមក រូបលោកជា តារាប្រុសដែលគេប្រទះឃើញ មានវត្តមានក្នុងរឿងភាគខ្មែរល្បីៗស្ទើរតែទាំងអស់ ជាពិសេស ក្នុងតួអង្គជាឪពុកអ្នកមាន ឬ ជាតួអង្គក្នុងគ្រួសារស្តុកស្តម្ភ មានចំណេះដឹងខ្ពង់ខ្ពស់ ជាដើម។

យ៉ាងណាមិញ ប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មិនសូវឃើញ រូបលោកចេញសម្តែងដូចមុនឡើយ ខណៈដែល មហាជនជាច្រើន ពិតជាចង់ដឹងឮពីជីវិតឯកជនរបស់រូបលោកជាខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ផ្ទុយទៅវិញ ស្រាប់តែថ្មីៗនេះ លេចឮដំណឹងថា តារាប្រុសជើងចាស់ជំនាន់៨០រូបនេះ កំពុងធ្លាក់ខ្លួនឈឺ សម្រាកព្យាបាលនៅមន្ទីរពេទ្យមួយកន្លែង ដែលដំណឹងនេះ ធ្វើឲ្យអ្នកគាំទ្ររូបលោក ទាំងចាស់ ទាំំងក្មេង ភ្ញាក់អារម្មណ៍ព្រឺត ខ្លះស្ទើរតែភ្លេចមុខរូបលោកទៅហើយ ក្នុងនោះគេក៏ឃើញ មានសារជូនពរឲ្យ លោកអ៊ំ ឆាប់ធូរស្រាល និងមានសុខភាពល្អវិញ យ៉ាងកុះករ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]