ភ្នំពេញ៖ ឌី សូនីតា បានបង្ហាញខ្លួននៅក្នុង Olay Total Effects campaign ទម្លាយអាថ៌កំបាំងសម្រស់ជាមួយ Olay ជាលើកដំបូង។ តារាល្បីក្នុងប្រទេសកម្ពុជា ជាពិសេសតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក អ្នកនាងមានជំនាញសម្ដែងដ៏អស្ចារ្យ ជាមួយនឹងបុគ្គលិកលក្ខណៈគួរឲ្យទាក់ទាញ ដែលតែងតែទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្ររបស់នាង ឱ្យលង់ស្នេហ៍នឹងចរិតរបស់នាង។ តារាស្រីរូបនេះ បានបង្ហាញឱ្យដឹងពីអាថ៌កំបាំងសម្រស់របស់នាងជាមួយនឹង Olay Beauty Campaign។ ចែករំលែកជីវិតប្រចាំថ្ងៃក្នុងនាមជាតារាសម្តែង ម្ចាស់អាជីវកម្ម និងជាម្តាយមួយរូបផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សឌី សូនីតា ចង់ផ្តល់សារវិជ្ជមានដល់មហាជនថា ជាមនុស្សស្រីត្រូវតែប្រើកម្លាំងដើម្បីតស៊ូនឹងភាពលំបាកក្នុងជីវិត។ លើសពីនេះ ឌី សូនីតា ក៏បានចែករំលែកអាថ៌កំបាំងសម្រស់របស់នាង ពីរបៀបថែរក្សាស្បែកឱ្យនៅក្មេងជាងវ័យ ទោះបីជានាងរវល់យ៉ាងណាក៏ដោយ។
នៅក្នុង Olay 30+ ខ្ញុំជឿជាក់ វីដេអូ អ្នកនាង ឌី សូនីតា បានបង្ហាញជីវិតប្រចាំថ្ងៃរបស់នាងនៅក្នុងវីដេអូតែម្ដង។ នាងបាននិយាយថា «ដូចស្ត្រីដទៃទៀតដែរ ឈានដល់អាយុ 30 ឆ្នាំគឺជាបញ្ហាប្រឈមដ៏ធំមួយនៃជីវិត» ដែលបង្ហាញថា នាងក៏ព្រួយបារម្ភអំពីស្បែករបស់នាងដែរ ដោយសារនាងត្រូវចេញថតជារៀងរាល់ថ្ងៃ ហើយស្ថានភាពស្បែករបស់នាងក៏ចាប់ផ្តើមប្រែប្រួលទៅតាមអាយុ។
ជាងនេះទៅទៀត នាងបានលើកឡើងថា «នាងខ្ញុំតែងតែដើរតួរជាច្រើនផ្នែកនៅក្នុងជីវិតប្រចាំថ្ងៃហើយវាពិតជាពិបាកក្នុងការលៃលកពេលសម្រាប់ថែរក្សាស្បែក» ជាមួយនឹងទំនួលខុសត្រូវបន្ថែមក្នុងការមើលថែកូនរបស់នាង នាងមិនមានពេលគ្រប់គ្រាន់ទេសម្រាប់ខ្លួន។នៅក្នុងវីដេអូបានរៀបរាប់បន្ថែមទៀតថា «ខ្ញុំបារម្ភពីអាយុនិងអនាគតរបស់ខ្ញុំប៉ុន្តែខ្ញុំមិនឲ្យវាបញ្ឈប់ខ្ញុំដាច់ខាត - Olay Total Effects - ប្រឆាំងនឹងសញ្ញានៃភាពចាស់ទាំង ៧ យ៉ាងក្នុងដបតែមួយ» ។
នាងបានចែករំលែកដំណោះស្រាយចំពោះស្បែករបស់នាងជាមួយនឹង Olay Total Effects 7 in One។ នាងក៏បាននិយាយបន្តទៀតថា៖ «ពេលវេលាដើរលឿនយ៉ាងណាក៏ខ្ញុំនៅតែជាអ្វីដែលខ្ញុំចង់បាន» ។
អ្នកនាង សូនីតា ចាប់ផ្ដើមមានភាពជឿជាក់ទៅលើស្បែកមុខរបស់នាងម្ដងទៀត បន្ទាប់ពីនាងបានប្រើប្រាស់ Olay Total Effects ដែលជាដំណោះស្រាយដ៏ល្អបំផុតចំពោះបញ្ហាស្បែករបស់នាង ពីអត្ថប្រយោជន៍ប្រឆាំងនឹងភាពចាស់ ថែមទាំងការពារស្បែកពីកាំរស្មីព្រះអាទិត្យ។ នៅពេលដែលយើងឈានចូលអាយុ 30 ឆ្នាំ ស្បែករបស់យើងអាចចាប់ផ្តើមបង្ហាញសញ្ញានៃការផ្លាស់ប្តូរត្រូវបានប៉ះពាល់នឹងកត្តាខាងក្រៅ ដូចជាព្រះអាទិត្យ ផ្សែងពុល និងគ្មានពេលគ្រប់គ្រាន់សម្រាប់ថែរក្សាស្បែក វានឹងបង្ហាញសញ្ញាដំបូងគឺ ស្បែកស្ងួត ស្នាមអុចខ្មៅ ស្នាមជ្រួញ និងសូម្បីតែពណ៌ក៏ស្បែកមិនស្មើគ្នាដែរ បញ្ហាទាំងនេះអាចប៉ះពាល់ដល់ទំនុកចិត្តរបស់យើងបាន។
ដល់ពេលហើយដែលយើងគួរប្រើ Olay Total Effects ប្រឆាំងនឹងសញ្ញានៃភាពចាស់ទាំង ៧ យ៉ាងក្នុងដបតែមួយ ជួយផ្តល់អោយអ្នកនូវស្បែកក្មេងជាងវ័យ និងភ្លឺចែងចាំង ដូច្នេះហើយ អ្នកអាចមានទំនុកចិត្តក្នុងវ័យណាក៏ដោយ។
- ស្បែកម៉ត់រលោង
- ធ្វើឱ្យស្បែកភ្លឺថ្លា
- ពណ៌ស្បែកស្មើម៉ត់ ល្អ
- រន្ធញើសរួមតូច
- បំបាត់ស្នាមជ្រីញជ្រួញ
- ស្បែករឹងមាំ
- ផ្ដល់សំណើម
កុំស្តាយក្រោយ រឿងមិនបានមើលថែស្បែកថ្ងៃនេះណា៎ ជាមួយនឹងការប្តេជ្ញាចិត្តចំពោះរបបថែរក្សាស្បែកមួយ អ្នកនឹងលែងមានក្ដីកង្វល់ ដឹងថាស្បែកភ្លឺថ្លា និងមើលទៅមានសុខភាពល្អ មានភាពជឿជាក់គ្រប់វ័យជាមួយ Olay ៕
សម្រាប់ព័ត៌មានលម្អិត សូមចូលទៅកាន់ Facebook Page Olay Cambodia
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]