បរទេស៖ ជាការពិតណាស់ បើទោះបីជាមានភាពជោគជ័យនៅក្នុងអាជីពសិល្បៈក៏ដោយ តែតារាចម្រៀងស្រី Selena Gomez បានជួបនូវបញ្ហាជាច្រើន ទាក់ទងនឹងបញ្ហាសុខភាពផ្លូ.វកា.យ និងផ្លូ.វ.ចិត្ត រហូតដល់ ប៉ុន្មានឆ្នាំចុងក្រោយនេះ Selena បានឡើងទម្ងន់ដែលមិនអាចគ្រប់គ្រងបាន ដោយសារតែត្រូវលេ.បថ្នាំដើម្បីព្យាបាលជំ.ងឺរបស់ខ្លួន។
យ៉ាងណាមិញ ព្រោះតែហេតុផលនេះហើយ ទើបតារាស្រីរូបនេះ តែងទទួលរងនូវការ.រិះ.គ.ន់ជាច្រើន ទាក់ទងនឹងបញ្ហានៃការប្រែប្រួលរូប.រា.ងកា.យហួសហេតុពេក។ មិនត្រឹមតែប៉ុណ្ណោះ កាលពីឆ្នាំមុន Selena ថែមទាំងត្រូវបានគេថតរូប បង្ហាញពីក្បា.លពោះ និងមុខ.ធំគួរ.ឲ្យបា.រ.ម្ភ និងមើលទៅស្លេ.ក.ស្លាំ.ងគួរឱ្យកត់សម្គាល់ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដោយឡែក ក្នុងពេលកន្លងមកនេះ Selena បានព្យាយាមយ៉ាងខ្លាំង ដើម្បីឱ្យមានរូបរាងស្អាតឡើងវិញ រហូតមកដល់ពេលនេះ បើទោះបីជានាង មិនបានវិលមករករូបចាស់វិញទាំងស្រុង តែនាងក៏ទទួលបានលទ្ធផលល្អគួរសម។ ជាពិសេស ថ្មីៗនេះ Selena បានបង្ហាញខ្លួន នៅខាងក្រៅផ្សារទំនើបមួយកន្លែង ដោយបានស្លៀកខោវែងពណ៌ស និងអាវខ្មៅ ជាមួយនឹងរាងស្លីមជាងមុនគួរជាទៅពេញចិត្តសម្រាប់ហ្វេនៗទាំងឡាយ ស្របពេលដែលបានតែងខ្លួនធម្មតា និងគ្មានការតុបតែងមុខមាត់អ្វីទៀតផង៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]