រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយធ្វើការជា ផលិតករផង និងអ្នកគ្រប់គ្រងទូទៅ ក្នុងផលិតកម្មGalaxy Navatra រហូតដល់ទៅ៣ឆ្នាំ ទទួលបានការគាំទ្រយ៉ាងខ្លាំងហើយនោះ ស្ងាត់ៗ ស្រាប់តែ ពាក់កណ្តាលឆ្នាំ ២០២២ លោក យឹម តាស្រង់ បែរជា ប្រកាសលាលែងពីតំណែង។

ជាក់ស្តែង ដំបូងឡើយ រូបលោ​កគ្រាន់តែបង្ហើបថា មូលហេតុនៃការលាឈប់ពីតំណែងនេះ ដោយសារតែ បច្ចុប្បន្នរូបលោក បានកំពុងបើកអាជីវកម្មផ្ទាល់ខ្លួន រកស៊ីដោយខ្លួនឯងវិញម្តង ដែលធ្វើឲ្យគេឯង ផ្ទុះចម្ងល់ថាតើ មុខរបរថ្មីរបស់រូបលោក នឹងស្ថិតក្នុងរង្វង់សិល្បៈដូចមុនឬយ៉ាងណា ?

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តួយ៉ាង ថ្មីៗនេះ ទើបដឹងច្បាស់ថា ក្រោយចេញពីផលិតកម្មGalaxy Navatra មិនទាន់ប៉ុន្មាន ពេលនេះ រូបលោកបង្ហាញមុខតំណែងថ្មី ជានាយកប្រតិបត្តិ និងជាម្ចាស់ភាគហ៊ុន របស់ក្រុមហ៊ុនផលិតផលថែរក្សាសម្រស់របស់កូរ៉េ  EEw9 ដែលមានបុគ្គលល្បីលើអនឡាញ ម៉ាក់អ៉ីអ៉ី ជាអគ្គនាយិកា។

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក យឹម តាស្រង់
  លោក យឹម តាស្រង់
លោក យឹម តាស្រង់
រូបភាព

ប្រភព ៖ ឧកញ៉ាNews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]