រាជធានីភ្នំពេញ៖ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ - ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនៅកម្ពុជា ក្រុមហ៊ុន Smart Axiata បានរៀចំពិធីផ្តល់កិត្តិយសដល់អតិថិជនសាជីវកម្ម និងដៃគូក្នុងវិស័យឯកជន និងសាធារណៈ របស់ខ្លួននៅក្នុងពិធី​ជប់លៀងថ្លែងអំណរគុណ​ដែលធ្វើឡើងនៅសណ្ឋាគារ Hyatt Regency Phnom Penh កាលពីថ្ងៃព្រហស្បតិ៍​ ទី២៦ ខែឧសភា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយមានអ្នកចូលរួមជាង ២៥០ នាក់ រួមទាំង ក្រុមការងារផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន Smart Axiata ផងដែរនោះព្រឹត្តិការណ៍នេះក៏បានផ្តល់ឱកាសក្នុងការពង្រីកបណ្តាញទំនាក់ទំនងដល់អតិថិជនក្នុងវិស័យអាជីវកម្មនានារបស់ក្រុមហ៊ុន Smart ផងដែរ។ ដំណោះស្រាយ និងឧបករណ៍ឌីជីថលចុងក្រោយគេបង្អស់របស់ក្រុមហ៊ុន Smart ក៏ត្រូវបានដាក់តាំងសម្រាប់ភ្ញៀវសាកល្បង និងលេងកំសាន្តផងដែរ។​ ព្រឹត្តិការណ៍ពេលរាត្រីនេះក៏មានការសម្ដែងលើឆាក ការលេងហ្គេម និងការចាប់ឆ្នោតផ្សងសំណាងជាមួយនឹងរង្វាន់រួមមាន ទូរស័ព្ទ ថេប្លេត និងគ្រឿងអេឡិចត្រូនិចជាច្រើនទៀតផងដែរ។​

ទោះបីជាមានបញ្ហាប្រឈមបង្កឡើងដោយជំងឺរាតត្បាតក៏ដោយ ក្រុមហ៊ុន Smart បានបន្តណែនាំនូវដំណោះស្រាយឌីជីថលថ្មីៗសម្រាប់ដៃគូសាជីវកម្ម។ ដោយប្រើប្រាស់ទិន្នន័យទូរគមនាគមន៍ និងកម្មវិធីវិភាគអាកប្បកិរិយាឌីជីថល ក្រុមហ៊ុន Smart ផ្តល់ឲ្យអាជីវកម្មទាំងអស់នូវឱកាសមួយក្នុងការបង្កើនយុទ្ធនាការទីផ្សាររបស់ពួកគេ ដោយផ្តល់នូវដំណោះស្រាយលើទីផ្សារផ្សព្វផ្សាយរួមគ្នានៅលើបណ្តាញចែកចាយជាច្រើនរួមទាំងកម្មវិធីតន្រ្តីតាមទូរស័ព្ធ Pleng។ ក្នុងនាមជាក្រុមហ៊ុនផ្តល់ដំណោះស្រាយឌីជីថលដ៏ទូលំទូលាយមួយ Smart ក៏ផ្តល់ឲ្យដៃគូនូវដំណោះស្រាយព័ត៌មានសម្ងាត់ដែលមានសុវត្ថិភាព និងងាយស្រួលសម្រាប់ការធ្វើអាជីវកម្ម និងកិច្ចព្រមព្រៀងតាមអនឡាញ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata ក៏បានថ្លែងសារថ្លែងអំណរគុណដល់អតិថិជន និងដៃគូរបស់ក្រុមហ៊ុន Smart ផងដែរ។

លោក Feiruz Ikhwan បានមានប្រសាសន៍ថា៖

អស់រយៈពេលជាច្រើនឆ្នាំមកនេះ ភាពជាដៃគូជាមួយក្រុមហ៊ុន Smart បានគាំទ្រអាជីវកម្មឌីជីថលប្រកបដោយភាពច្នៃប្រឌិតជាច្រើន ដែលពឹងផ្អែកលើការភ្ជាប់ទំនាក់ទំនងជាមួយអតិថិជនរបស់ពួកគេ ដោយអនុញ្ញាតឱ្យមានការច្នៃប្រឌិតជាមួយនឹងផលិតផល និងសេវាកម្មរបស់ពួកគេនៅក្នុងវិស័យសហគ្រាសធុនតូច និងមធ្យម និងអាជីវកម្មឌីជីថលទើបបង្កើតថ្មីក្នុងស្រុក។​ គំនិតផ្តួចផ្តើមបែបនេះ រួមមានសេវាកម្មទិន្នន័យដែលឧបត្ថម្ភ (Sponsored Data service)ដោយក្រុមហ៊ុន Smart ដែលអនុញ្ញាតឱ្យអាជីវកម្មផ្តល់ការភ្ជាប់ដោយឥតគិតថ្លៃទៅកាន់កម្មវិធី និងគេហទំព័ររបស់ពួកគេដល់អតិថិជនរបស់ក្រុមហ៊ុន Smart។

លោកស្រី Mila Kusheva ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Smart Axiata បានមានប្រសាសន៍ថា៖

លោកស្រី Mila បានបន្ថែមទៀតថា៖

សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូនដល់សហគ្រាសពីក្រុមហ៊ុន Smart សូមចូលទៅកាន់គេហទំព័រ https://www.smart.com.kh/for-business/ ឬទំនាក់ទំនងក្រុមការងារផ្នែកលក់ដល់សហគ្រាសរបស់យើងតាមរយៈ [email protected]

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]