កូរ៉េខាងត្បូង៖ បន្ទាប់ពីបានប្រកាសពីដំណឹងមានផ្ទៃពោះ ព្រមទាំងរៀបចំមង្គលការយ៉ាងពេញលេញរួចមក តារាសម្ដែងស្រី Park Shin Hye និង លោក Choi Tae Joon កាន់តែទទួលបានការតាមដានពីបណ្ដាហ្វេនៗ ក៏ដូចជាទន្ទឹងរង់ចាំពេលវេលាដ៏ល្អ ដែលនាងនឹងទទួលបានសមាជិកថ្មីក្នុងពេលឆាប់ៗ។

យ៉ាងណាមិញ ថ្មីៗនេះ បានធ្វើឲ្យអ្នកគាំទ្ររំភើបចិត្តភ្លាមៗ ព្រោះកាលពីនៅថ្ងៃទី ៣១ ខែឧសភាកន្លងទៅ ខាងផលិតកម្ម Salt Entertainment បានប្រកាសពីដំណឹងល្អមួយថា តារាស្រី Park Shin Hye សម្រាលបានកូនប្រុសដំបូងរបស់នាង នៅមន្ទីរពេទ្យមួយកន្លែង ក្នុងទីក្រុងសេអ៊ូល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងនោះ ថែមទាំងបានបញ្ជាក់ថា បច្ចុប្បន្ន​នេះ នាងរួមទាំងកូនប្រុសទើបនឹងកើតនោះ មាន​សុខភាព​មាំមួន និងកំពុងតែសម្រាកព្យាបាល។ ម៉្យាងវិញទៀត ខាងក្រុមហ៊ុនក៏បានថ្លែងអំណរគុណចំពោះអ្នកដែលតែងតែគាំទ្រ និងជូនពរដល់គ្រួសារតូចរបស់ Park Shin Hye និង Choi Tae Joon ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Park Shin Hye 
Park Shin Hye 
Park Shin Hye 
Park Shin Hye និង ស្វាមី
Park Shin Hye និង ស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]