បរទេស៖ ក្រៅពីមានភាពល្បីល្បាញនៅក្នុងអាជីព ដែលធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ហើយ តារាចម្រៀង លោក Justin Bieber ក៏ត្រូវបានហ្វេនៗយកចិត្តទុកដាក់ទៅលើរឿងរ៉ាវផ្ទាល់ខ្លួន ជាពិសេសទៅលើសមាជិគ្រួសាររបស់លោកតែម្ដង។
ថ្មីៗនេះ នៅលើបណ្ដាញសង្គម Instagram របស់លោក Justin Bieber បានបង្ហោះ ពេលវេលាដ៏ល្អរបស់ខ្លួន និងប្អូនស្រី នាង Jazmyn ក្នុងឱកាសខួបកំណើតប្អូនស្រី គម្រប់អាយុ ១៤ ឆ្នាំ ហើយក្នុងនោះ រូបលោក ក៏បានជូនពរឲ្យប្អូនស្រីរបស់ខ្លួន ឲ្យមានភាពរីករាយនៅក្នុងថ្ងៃកំណើតមួយនេះ ទៀតផង។ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ នោះគឺ បន្ទាប់ពីកម្រងរូបថតរបស់បងប្អូនអ្នកទាំងពីរ បានបង្ហោះនៅលើបណ្ដាញសង្គមនោះ ស្រាប់តែទទួលបានការឆ្លើយតបយ៉ាងច្រើនពីសំណាក់មហាជន និងអ្នកគាំទ្រ ខណៈក្នុងរយៈពេលមិនប៉ុន្មានម៉ោង រូបថតនេះ ទទួលបានអ្នកចូលចិត្តជាង ១,៥ លាននាក់ និងមានមតិសរសើរជាច្រើនទៀត ទៅលើភាពគួរឲ្យស្រលាញ់ និងសម្រស់ស្រស់ស្អាតរបស់ប្អូនស្រី លោក Justin ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]