ភ្នំពេញ៖ ដើម្បីបំពេញតម្រូវការរបស់ទីផ្សារ និងឆ្លើយតបទៅនឹងបញ្ហាដែលកើតមានឡើងចំពោះក្រុមអតិថិជនគោលដៅ អង្គការ ភី អេស អាយ កម្ពុជា (PSI Cambodia) បានខិតខំស្វែងរកផលិតផលថ្មីៗដែលផ្តល់នូវជម្រើសល្អៗ និងអត្ថប្រយោជន៍ឲ្យកាន់តែច្រើនដល់អ្នកប្រើប្រាស់ប្រកបដោយគុណភាព និងសុវត្ថិភាព ជាពិសេសបញ្ហាដែលនាំឲ្យរំខាននៅពេលរួមភេទដូចជា ក្រហាយ ស្ងួត និងឈឺចាប់លើប្រដាប់បន្តពូជ ដែលជាកត្តាធ្វើឲ្យប៉ះពាល់ដល់ការទំនាក់ទំនងរវាងដៃគូស្នេហា មិនថាចំពោះបុរស ស្រ្តី និងក្រុមបុរសដែលស្រលាញ់បុរសភេទដូចគ្នានោះទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ អង្គការ PSI Cambodia បានប្រារព្ធពីធីដាក់សម្ពោធជាផ្លូវការនូវផលិតផលថ្មីមួយបន្ថែមទៀត ក្នុងចំណោមផលិតផលរបស់ខ្លួនដែលមានស្រាប់មកចែកចាយនៅក្នុងទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា។ ផលិតផលថ្មីនោះគឺ ទឹករំអិល NUMBER ONE ក្លិនចេក និងក្លិនត្រសក់។
ទឹករំអិល NUMBER ONE ជាសែស្រឡាយផលិតផលជាមួយនឹងស្រោមអនាម័យ NUMBER ONE ដែលមានឈ្មោះល្បី និងមានទំនុកចិត្តពីអ្នកប្រើប្រាស់យូរឆ្នាំមកហើយ។ ទឹករំអិល NUMBER ONE មានរាងជាដបទីបតូចស្អាត ចំណុះ៥០ មីលី្លលីត្រ (50 ml) ទឹកពណ៌សស្រស់ថ្លា គ្មានសារធាតុកាត់ និងរមាស់ ក្លិនមានពីរជម្រើស គឺក្លិនចេក និងក្លិនត្រសក់ ក្រអូបប្រហើរឈ្ងុយជាទីចាប់អាម្មណ៍ ទាក់ទាញ ងាយស្រួលប្រើប្រាស់ ហើយអាចដាក់តាមខ្លួន ឬដាក់តាមកាបូបតូចៗពេលទៅដំណើរកម្សាន្តផ្សេងៗ។
ទឹករំអិល NUMBER ONE មានមុខងារសំខាន់បំផុតជួយសម្រួលនៅពេលរួមភេទ ជាពិសេសសម្រាប់ស្ត្រីៗដែលមានបញ្ហាទ្វារមាសស្ងួត គ្មានទឹករំអិល ឈឺក្រហាយប្រដាប់បន្តពូជ នៅពេលរួមភេទ និងសម្រាប់បុរសៗដែលសកម្មរួមភេទ ក៏ដូចជាបុរសៗដែលស្រឡាញ់ភេទដូចគ្នា ដែលត្រូវការទឹករំអិលបន្ថែម។
ទឹករំអិល NUMBER ONE ពិតជាមានអត្ថប្រយោជន៍ខ្លាំងសម្រាប់ការរួមភេទ បង្កើនភាពរ៉ូមែនទិក ភាពផ្អែមល្ហែម ស្និទ្ធស្នាល ឈានដល់ចំណុចកំពូល និងអាចជួយបន្ថែមនូវរសជាតិស្នេហាដល់ដៃគូទាំងសងខាង។ ការប្រើទឹករំអិល NUMBER ONE មិនត្រឹមតែផ្តល់ភាពស្រណុកសុខស្រួលប៉ុណ្ណោះទេ ថែមទាំងជួយកាត់បន្ថយការឆាប់ស្ងួត ក្រហាយឈឺចាប់ ឬការដាច់រលាត់នៅពេលរួមភេទបានថែមទៀតផង។
ទឹករំអិល NUMBER ONE មានពីរជម្រើស តាមការចូលចិត្តក្លិនធម្មជាតិពិតៗ ដែលផ្សំឡើងពីផ្លែឈើធម្មជាតិស្រស់ៗ ត្រជាក់ស្រួលមិនរំខាន ជួយផ្តល់សំណើមខ្ពស់ រអិលស្រួលអាចកាត់បន្ថយការឈឺចាប់នៅពេលរួមភេទ។ លើសពីនេះទឹករំអិល NUMBER ONE អាចលាបផ្ទៃមុខឲ្យមានសំណើម មិនធ្វើឲ្យរមាស់ដល់ស្បែក មិនបណ្តាលឲ្យប៉ះពាល់ដល់សុខភាព និងអាចលាបកែងជើងបែកប្រេះបានទៀតផង។
ទឹករំអិល NUMBER ONE ក្លិនចេក និងក្លិនត្រសក់ មានក្លិនប្រហើរឈ្ងុយ សំខាន់ក្លិនមិនជាប់យូរ មានគុណភាព សុវត្ថិភាពខ្ពស់ជាទីទុកចិត្ត ផលិតតាមស្តង់ដាអន្តរជាតិពីរោងចក្រនៅប្រទេសថៃ ចុះបញ្ជិការត្រឹមត្រូវស្របច្បាប់ ទទួលស្គាល់ដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជាមុននឹងនាំចូលមក។
ទឹករំអិល NUMBER ONE ត្រូវបាននាំចូលនិងចែកចាយដោយអង្គការ PSI/CAMBODIA ឆ្លងកាត់ការធ្វើតេស្តបញ្ជាក់ពីគុណភាពយ៉ាងត្រឹមត្រូវនៅមន្ទីរពិសោធន៍ក្រៅប្រទេស និងមានកាលបរិច្ឆេទប្រើប្រាស់បានរហូតដល់៣ឆ្នាំទើបផុតកំណត់។
រកទិញទឹករំអិល NUMBER ONE នៅតាមម៉ាត ផ្សារទំនើប និងឱសថស្ថានទូទាំងប្រទេស ឬឆាតចូលក្នុងហ្វេសប៊ុក Page របស់ NUMBER ONE https://www.facebook.com/NumberOnePSI ដើម្បីបញ្ជាទិញ ធានារក្សាការសំងាត់ជូន និងវេចខ្ចប់បិទជិតល្អបានត្រឹមត្រូវ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]