ថៃ៖ ក្រឡេកឃើញថា កាន់តែកៀកថ្ងៃមង្គល ដែលត្រៀមមកដល់ក្នុងពេលខាងមុខនេះ តារាសម្ដែងស្រី Pancake និងគូស្នេហ៍ បានបង្ហាញពីទិដ្ឋភាពដ៏ផ្អែមល្ហែមរបស់ខ្លួន ជាបន្តបន្ទាប់ ជាមួយនឹងការទៅធ្វើបុណ្យរួមគ្នា ដើម្បីសុំសេចក្ដីសុខ។ 

ដោយឡែក ថ្មីៗនេះ Pancake ស្រាប់តែធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលជាមួយនឹងរូបភាពមួយចំនួនទៀត ដែលម្ចាស់ខ្លួន បានចេញមកបង្អួតកាតអាពាហ៍ពិពាហ៍យ៉ាងសាមញ្ញ ប៉ុន្តែមានភាពឆើតឆាយ ដែលនៅក្នុងនោះ មានរូបគំនូរផ្កាកុលាប នៅលើផ្ទៃខាងក្រោយពណ៌ស។ ចំណែកឯ ស្រោមសំបុត្រ​ជា​ពណ៌​ផ្កាឈូកចាស់ ទាន់សម័យជាមួយនឹងការប្រើប្រាស់ត្រាក្រមួនបុរាណពណ៌បៃតង ដើម្បីបិទ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

មិនត្រឹមតែប៉ុណ្ណោះ ក្រោយពីបានឃើញហើយ បណ្ដាអ្នកគាំទ្រ ក៏បានសរសើរថា វាជាកាតអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត សម្រាប់ Pancake និងអនាគតស្វាមី ដែលបានត្រៀមរួចជាស្រេច ដើម្បីអញ្ជើញភ្ញៀវចូលរួមក្នុងកម្មវិធីពិសេសរបស់អ្នកទាំងពីរ៕

ប្រភព៖ Sanook

សូមទស្សនារូបភាពខាងក្រោម៖ 

Pancake និងគូស្នេហ៍
Pancake 
Pancake និងគូស្នេហ៍
Pancake និងគូស្នេហ៍
Pancake និងគូស្នេហ៍
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]