ភ្នំពេញ៖ ASUS បានបង្កើតព្រឹត្តិការណ៍ដ៌ធំប្រចាំឆ្នាំ សំរាប់អ្នកស្រលាញ់ខាងវិស័យកីឡាអេឡិចត្រូនិច អ្នកចូលចិត្តបច្ចេកវិទ្យាថ្មីៗ ក៏ដូចជា Creator ដែលត្រូវការម៉ាស៊ីនកុំព្យូទ័រយួរដៃដែលមានកម្លាំងខ្លាំង និងការច្នៃប្រឌិតខ្ពស់ នោះគឺ ROG Fan Gathering 2022។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្រុមហ៊ុន ASUS បានអញ្ជើញភ្ញៀវជាច្រើនកុះករមកចូលរួមប្រមាណ ៥០០ នាក់ សំរាប់១ថ្ងៃពេញ ដើម្បីបានធ្វើការសាកល្បងតេស្តម៉ូដែលថ្មីៗ ដែលបានដាក់តាំងបង្ហាញជាច្រើនតាំងពីម៉ូដែលលំដាប់ទូទៅ រហូតដល់ម៉ូដែលលំដាប់ខ្ពស់ ដែលមានតម្លៃរហូតដល់ទៅជិត ៥,០០០ ដុល្លារ ក្នុងនោះរួមមាន៖ សេរ៊ី TUF 2022 សំរាប់អ្នកឌីស្ស៉ាញឬលេងហ្គេមទូទៅ សេរ៊ី ROG Strix G និង ROG Strix Scar Edition សំរាប់អ្នកត្រូវការកម្លាំងម៉ាស៊ីនខ្លាំង សេរ៊ី Zephyrus G15 និង M16 សំរាប់អ្នកដែលត្រូវការម៉ាស៊ីនខ្លាំងហើយស្តើងស្អាត សេរ៊ី Zephyrus Flow Z13 សំរាប់អ្នកត្រូវការម៉ាស៊ីនកម្លាំងយក្ស ដែលមានទំហំ១៣អ៊ីញ ហើយអាចដកអេក្រង់បាន និងសេរ៊ីលំដាប់កំពូលដែលមានអេក្រង់ដល់ទៅ២ និងមានកម្លាំងខ្លាំងបំផុតចុងក្រោយនោះគឺ ROG Zephyrus DuoGX650 ផងដែរ។
ក្រៅពីផលិតផលដ៏គួរអោយចាប់អារម្មណ៍នេះ នៅមានវត្តមានរបស់តារាល្បីៗជាច្រើនបានមកចូលរួមចែករំលែក និងសំណេះសំណាលជាមួយភ្ញៀវអ្នកគាំទ្រជាច្រើន រួមមាន៖ លោក ឆេងសុភក្ត្រ (Mr. Reanthort) លោក John Sey , Mr. Ream Angkor ក៏ដូចជាInfluencer Tik Tok ផ្សេងៗទៀតផងដែរ។ អ្វីដែលពិសេសថែមទៀតនោះគឺ មានការសម្តែងដើរម៉ូតដែលរៀបចំឡើងដោយក្រុម Cosplay ស្អាតៗជាច្រើនដែលធ្វើអោយទិដ្ខភាពកាន់តែសប្បាយរីករាយ។
ចំណុចសំខាន់នៃកម្មវិធីនេះបន្ថែមទៀតនោះគឺ ការប្រកួតហ្គេម Valorant យ៉ាងស្វិតស្វាញរវាងក្រុម Team Max និង ReigN Priorityនៅ លើកុំព្យូទ័រ ROG ដោយផ្ទាល់តែម្តង។
ចុងបញ្ចប់នៃការបិទកម្មវិធី ក្រុមហ៊ុន ASUS បានចែកកាដូអនុស្សាវរីយ៍ជាច្រើន ព្រមទាំងមានការចាប់រង្វាន់កុំព្យូទ័៏រ និងគ្រឿងលំអកុំព្យូទ័៏រផ្សេងៗទៀត ក៏ដូចជាការថតរូបជុំគ្នាផងដែរ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]