រាជធានីភ្នំពេញ ៖ ជឿជាក់ថា មហាជនប្រាកដជា ជ្រាបរួចមកហើយថា បេក្ខភាពប្រឡងចម្រៀង Cambodia Idol ជាគ្រូពេទ្យ សម្លេងពិរោះ លោក ស៉ឹម ច័ន្ទពន្លឺ បានទាក់ទាញក្រសែភ្នែកនារីៗជាច្រើន ដោយសារតែ មុខមាត់ប្រជាប្រិយ និងរូបរាងខ្ពស់ស្រឡះ សង្ហាខ្លាំង។

បើទោះបីជា មានការកោតសរសើរច្រើនក្តី ក្នុងនោះ គេក៏នៅតែឃើញមាន បងប្អូនមួយចំនួនតូច ហាក់មិនពេញចិត្តគ្រប់គ្រាន់នៅឡើយ លើលក្ខណៈសម្បត្តិ និង ទឹកដមសំនៀងរបស់រូបលោក មិនតែប៉ុណ្ណោះ រូបលោកក៏មិនមែន ទើបនឹងចូលសិល្បៈថ្មីថ្មោងនោះឡើយ រូបលោកត្រូវគេស្គាល់ថា ជាមិត្តភក្តិនឹង តារាចម្រៀងស្រី យូរី ដែលធ្លាប់បានបង្ហាញមុខក្នុងMV របស់រូបនាង ដល់ទៅ២ដង ឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទន្ទឹមនឹង ដោយសារតែ កាយវិការរាំទន់ភ្លន់ ហើយមុខមាត់ដូចកូនកាត់កូរ៉េទៀតនោះ មហាជនសង្ស័យថា រូបលោកជាមនុស្សស្រឡាញ់ភេទដូចគ្នា ផ្ទុយទៅវិញ រូបលោកឆ្លើយតបទៅហ្វេនៗ ដោយអស់សំណើច គ្មានប្រកាន់ឫក ដោយសម្រួលថា «ខ្លួនធ្លាប់ត្រូវ ស្រីបោកឡើងស៉ាំទៅហើយ» ដែលនេះបញ្ជាក់ថា រូបលោកជា បុរសពិតៗ៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

  លោក ស៉ឹម ច័ន្ទពន្លឺ
  លោក ស៉ឹម ច័ន្ទពន្លឺ
  លោក ស៉ឹម ច័ន្ទពន្លឺ
  លោក ស៉ឹម ច័ន្ទពន្លឺ
  លោក ស៉ឹម ច័ន្ទពន្លឺ
  លោក ស៉ឹម ច័ន្ទពន្លឺ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]