ខណៈការស្តាប់តន្រ្តី ឬចម្រៀងជួយអភិវឌ្ឍខួរក្បាលទារកតាំងពីក្នុងផ្ទៃរហូតដល់ក្រោយកើត ការសិក្សាបង្ហាញថា ការលេងឧបករណ៍តន្រ្តីមានឥទ្ធិពលលើការអភិវឌ្ឍរបស់កូនតូចៗជាងការស្តាប់តន្រ្តី ឬចម្រៀងទៅទៀត។ តើការលេងឧបករណ៍តន្រ្តីជួយឱ្យកូនតូចៗអភិវឌ្ឍយ៉ាងណាខ្លះ?
១. បង្រៀនឱ្យក្មេងៗមានភាពអត់ធ្មត់
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្មេងៗត្រូវរៀនពីរបៀបកាន់ឧបករណ៍តន្រ្តី របៀបលេង និងត្រូវអនុវត្តដដែរៗរាប់ខែ រាប់ឆ្នាំដើម្បីចេះលេងឧបករណ៍តន្រ្តីណាមួយ។
២. បង្រៀនឱ្យក្មេងមានទទួលខុសត្រូវ
ឧបករណ៍តន្រ្តីភាគច្រើនត្រូវការការថែទាំ ដើម្បីឱ្យនៅថ្មី និងបញ្ចេញសំឡេងពីរោះ។ ដូច្នេះក្មេងៗត្រូវថែទាំ និងសម្អាតឧបករណ៍តន្រ្តីជាប្រចាំ។
៣. បង្កើនជំនឿចិត្តលើខ្លួនឯង
ការរៀនឧបករណ៍តន្រ្តីមួយផ្តល់ឱកាសឱ្យក្មេងៗអនុវត្ត ស្តាប់មតិកែតម្រូវ និងធ្វើការផ្លាស់ប្តូរ។ នៅពេលពួកគេមានការរីកចម្រើន ពួកគេនឹងបង្កើតទំនុកចិត្ត និងបង្កើនការគោរពខ្លួនឯង។
៤. បង្កើនជំនាញអាន
ពេលលេងឧបករណ៍ភ្លេង ក្មេងៗនឹងត្រូវរៀនណោទភ្លេង (អក្សរភ្លេង)។ នៅពេលពួកគេចាប់ផ្តើមចេះអានណោទភ្លេងទើបពួកគេអាចលេងភ្លេងបាន។
៥. បង្កើនជំនាញប្រើរាងកាយ
ពេលលេងឧបករណ៍ភ្លេងខួរក្បាលត្រូវធ្វើការយ៉ាងរហ័ស។ ក្មេងៗត្រូវផ្តោតអារម្មណ៍លើការអានណោទភ្លេង និងការលេងភ្លេង ។ ជាលទ្ធផលក្មេងៗអាចប្រើភ្នែក និងដៃរបស់ពួកគេយ៉ាងជំនាញ។
៦. លើកកម្ពស់ជំនាញគណិតវិទ្យា
តន្ត្រីក៏មានលក្ខណៈប្រហាក់ប្រហែលនឹងគណិតវិទ្យាដែរ ដោយអនុញ្ញាតឱ្យក្មេងៗគិតពិចារណា និងអភិវឌ្ឍជំនាញដោះស្រាយបញ្ហារបស់ពួកគេ។ កុមារនឹងត្រូវរាប់ និងយល់ចង្វាក់ និងលេងតាមចង្វាក់ដែលទាំងអស់នេះសុទ្ធតែត្រូវប្រើការគិត។
៧. ជំរុញការបញ្ចេញអារម្មណ៍ខ្លួនឯង
ក្មេងៗដែលរៀនលេងឧបករណ៍ភ្លេងមានភាពច្នៃប្រឌិត និងមានការជ្រើសរើសដោយខ្លួនឯងដែលជាការជំរុញឱ្យមានការបញ្ចេញអារម្មណ៍។ តន្ត្រីគឺជាវិធីមួយដែលក្មេងៗអាចបង្ហាញពីអារម្មណ៍បានយ៉ាងងាយស្រួល នៅពេលដែលពួកគេមានអារម្មណ៍មិនល្អ ឬមិនអាចនិយាយចេញ។
៨. បង្កើនសមត្ថភាពចងចាំ
តន្ត្រីបង្រៀនក្មេងៗឱ្យចេះបង្កើត រក្សាទុក និងទាញការចងចាំប្រកបដោយប្រសិទ្ធិភាពដែលស្រដៀងនឹងការធ្វើលំហាត់ប្រាណខួរក្បាល ព្រោះពួកគេនឹងត្រូវចងចាំពីរបៀបកាន់ឧបរកណ៍តន្រ្តី របៀបលេង ណោទភ្លេង និងចង្វាក់ភ្លេងជាដើម។
៩. បង្កើនជំនាញសង្គម
ខណៈពេលដែលក្មេងៗអាចលេងឧបករណ៍តន្ត្រីតែឯង ក្មេងៗក៏អាចរួបរួមគ្នាបង្កើតជាក្រុមតន្ត្រី ឬចូលរួមក្រុមតន្រ្តីរបស់សាលា។ ការចូលរួមក្រុមតន្រ្តីអនុញ្ញាតឱ្យក្មេងៗចេះគោរពពេលវេលា រៀនពីរបៀបប្រាស្រ័យទាក់ទងគ្នា និងជាពិសេសចេះគោរពគ្នាទៅវិញទៅមក ដោយសារពួកគេត្រូវស្តាប់ក្មេងដទៃទៀតលេងតន្ត្រី។
សរុបទៅការលេងឧបរកណ៍តន្រ្តីជាសកម្មភាពរៀនក្រៅម៉ោងសិក្សា ដែលធ្វើឱ្យក្មេងៗរីករាយ លើកស្ទួយផ្នែកសិល្បៈរបស់ក្មេងៗ និងជួយធ្វើឱ្យក្មេងៗក្លាយទៅជាមនុស្សពេញវ័យដ៏ជោគជ័យ ប៉ុន្តែបើក្មេងៗមិនចូលចិត្តលេងឧបករណ៍ភ្លេងទេ ប៉ាម៉ាក់មិនគួរបង្ខំកូនៗ ឬតម្រូវឱ្យកូនលេងឧបករណ៍ភ្លេងឱ្យល្អឥតខ្ចោះឡើយ។ វាគ្រាន់តែជាការរៀនបន្ថែមប៉ុណ្ណោះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]