រាជធានីភ្នំពេញ ៖ នរណាមិនភ្ញាក់ ប្រឡូកក្នុងឆាកកំប្លែង ជាង១០ឆ្នាំទៅហើយ បែរជាស្ងាត់ៗ តារាកំប្លែងល្បីឈ្មោះដូចជា នាយពាក់មី ប្រកាសចង់លាឈប់ពី CTNទៅវិញ ព្រោះតែ ច្បាប់ថ្មីមានលក្ខណៈរឹតត្បិតខ្លាំង ផ្ទុយទៅវិញ ប្រកាសបញ្ហានេះ មិនទាន់បានប៉ុន្មានម៉ោងផង ក៏អ្នកគ្រប់គ្រងថ្មី រកដំណោះស្រាយជូនបុគ្គលិកភ្លាមៗ។

ជាមួយគ្នា មហាជនជាច្រើន ផ្ទុះការចង់ដឹងជាខ្លាំង ថាតើ ច្បាប់ទម្លាប់ដែលល្បីថា តឹងរឹងនិងរឹតត្បិតទៅបុគ្គលិក រហូតបណ្តាលឲ្យមាន ការចេញតវ៉ា មិនតែប៉ុណ្ណោះ រហូតធ្វើឲ្យ ក្រុមពិធីករព័ត៌មានកីឡាឆ្នើមៗចំនួន៦ដួង លាឈប់ពីCTN។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ បែកធ្លាយចេញពីមាត់បុគ្គលល្បីឈ្មោះមាន ប្រធានដឹកនាំផ្នែកកម្សាន្តនៅCTN លោកតា វ៉ិចទ័រ ប្រធានក្រុមកំប្លែង នាយពាក់មី និងតារាកំប្លែង នាយក្រូច ដែលបានបង្ហើបស្រដៀងគ្នាថា ការដឹកនាំថ្មីរបស់អ្នកគ្រប់គ្រងថ្មីជាជនជាតិឥណ្ឌារូបនេះ មានលក្ខណៈតឹងតែងខ្លាំង រាល់ការចេញចូលទាមទារ ការសញ្ញេ ផ្តិតមេដាយ ស្កេនមុខ និងផ្ទៀងផ្ទាត់កាត សូម្បីតែចេញទៅហូបអីក្រៅបន្តិច ក៏ត្រូវអនុវត្តដូច្នេះដែរ មិនតែប៉ុណ្ណោះ ចំពោះអ្នកប្រើប្រាស់រថយន្ត សូម្បីតែឡានខូច ប្រើឡានផ្សេង ក៏គេមិនអនុញ្ញាតឲ្យចូលដែរ ទោះគេស្គាល់យើងក្តី។

តួយ៉ាង ចំពោះបញ្ហាការចេញចូលនេះ មិនមែនមានតែ ក្រុមកម្សាន្តប៉ុណ្ណោះទេ ដែលមិនពេញចិត្តនិងសុំសម្រួលពី អ្នកគ្រប់គ្រងថ្មី ងាកទៅផ្នែកផ្សេងៗវិញ ក៏មានបញ្ហាស្រដៀងនេះដែរ ជាពិសេស គេឯងនាំគ្នាស្តាយខ្លាំង ចំពោះការលាឈប់របស់ ពិធីករកីឡាឆ្នើមៗមួយក្រុមតែម្តង៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

លោកតា វ៉ិចទ័រ
តារាកំប្លែង នាយពាក់មី
តារាកំប្លែង នាយពាក់មី និងតារាកំប្លែង នាយក្រូច
វីដេអូ

ប្រភព ៖ Swift News

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]