ភ្នំពេញ៖ ជាការពិតណាស់ នាថ្ងៃទី០២ ខែ មិថុនា ឆ្នាំ ២០២២ ខ្សែភាពយន្តរឿង «រសជាតិអ្នកមាន វគ្គ៣» វគ្គ ហេឡូអ្នកម៉ាក់ បានដាក់សម្ពោធជាផ្លូវការ ក្រោមការសហការផលិតពីស្ថានីយទូរទស្សន៍ភីអិនអិន និងផលិតកម្ម MCNV Picture ហើយបន្ថែមពីលើនេះទៅទៀត រឿងភាគខ្មែរដ៏ថ្មីស្រឡាងមួយនេះ ក៏ត្រូវជាសាច់រឿង ដែលត្រូវបានផលិតឡើងក្រោមស្នាដៃចងក្រងរបស់ អ្នកនិពន្ធដ៏ឆ្នើមគឺ អ្នកស្រីពាន់ ភួងបុប្ផា ផងដែរ។

ទន្ទឹមជាមួយនឹងការដាក់សម្ពោធខ្សែភាពយន្តជាផ្លូវការ ក្រោមបរិយាកាសយ៉ាងអធិកអធមនេះ ក៏សង្កេតឃើញថាមានការចូលរួមពីសំណាក់ ថ្នាក់ដឹកនាំរបស់ស្ថានីយទូរទស្សន៍ភីអិនអិន  ក្រុមការងារផលិតករ អ្នកដឹកនាំផលិតខ្សែភាពយន្ត តារាសម្ដែងប្រុសស្រី បណ្ដារសារពត៌មានល្បីៗ និងអ្នកគាំទ្រជាច្រើនកុះករ ក៏បានមកចូលរួមអបអរសាទរ ក្នុងការសម្ពោធសមិទ្ធផលថ្មីរបស់ទូរទស្សន៍ភីអិនអិន នៅស្ថានីយទូរទស្សន៍ភីអិនអិនផ្ទាល់ថែមទៀតផង ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់

ដោយឡែកងាកមកចាប់អារម្មណ៍នឹងខ្សែភាពយន្តនេះវិញ ជឿថាមានបណ្ដារទស្សនិកជនភីអិនអិន បានធ្លាប់ទស្សនារួចហើយនូវរឿង «រសជាតិអ្នកមាន» កាលពីវគ្គមុនៗ ដោយឡែក សម្រាប់សាច់រឿងនៅក្នុងវគ្គ ទី៣នេះ គឺមានលក្ខណៈខុសគ្នា ទាំងតួសម្ដែង និងអត្ថន័យនៃសាច់រឿងទាំងមូល។ នៅវគ្គ «ហេឡូអ្នកម៉ាក់»នេះដែរ ក៏មានការបង្ហាញពីទុក្ខលំបាក និងការអប់រំប្រដៅកូនៗ របស់ស្ត្រីមេម៉ាយ ទាំងក្នុងកម្រិតជីវិតខ្ពង់ខ្ពស់ និងកម្រិតទាប។

 មួយវិញទៀត អ្នកទស្សនានឹងបានជ្រាបពីអត្ថន័យនៃការតស៊ូជីវិតរបស់មនុស្សស្រី និងបញ្ហាជីវិតជាច្រើនដែលបានឆ្លងកាត់។ សាច់រឿងនេះដែរ ត្រូវបានបែងចែកជារឿងរ៉ាវ ៤ គ្រួសារ ដែលបង្ហាញពីការរស់នៅក្នុងជីវិត​ អភិជន មធម្យម និងក្រីក្រ។ បញ្ហាជាច្រើន នឹងត្រូវលាតត្រដាង តាមរយៈតួអង្គនីមួយៗនៅក្នុង៤គ្រួសារខាងលើនេះ ហើយបានអូសបន្លាយក្លាយជាចំណងបញ្ហាជាបន្តបន្ទាប់រហូតរកឃើញនូវដំណោះស្រាយមួយនៃចុងបញ្ចប់សាច់រឿង។

ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់

ជាមួយនឹងការមកដល់នៃវត្តមានរបស់ខ្សែភាពយន្តភាពខ្មែរ រឿង «រសជាតិអ្នកមាន វគ្គ៣»នេះដែរ ក៏មានការចូលរួមពីសំណាក់តារាៗវ័យក្មេង ពន្លកក្រោយជាច្រើនដួងលាយឡំនឹងតារារៀមច្បង ដែលបានប្រមូលផ្តុំនៃការសម្ដែងក្លាយជាសាច់រឿងតែមួយយ៉ាងល្អមើលជក់ចិត្ត។

ដោយក្នុងនោះដែរ សម្រាប់វត្តមានតារាស្រីប្រុសដែលបានចូលរួមសម្ដែងក្នុងភាពយន្តថ្មីនេះ ក៏មាននូវវត្តមានដូចជា៖ កញ្ញា ឌុច លីដា, កញ្ញា អ៊ឹង និមល និងលោក ប៉ែន ចំរុង ដែលជាតួអង្គធំ និងជាតួអង្គ ដែលផ្តល់នូវចំណោទបញ្ហាជាច្រើនដល់តួអង្គផ្សេងៗទៀត ។

ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់

ក្នុងនោះ ក៏មានតារាសម្ដែងពន្លកក្រោយ ដែលកំពុងតែមានទេពកោសល្យសម្ដែង មិនចាញ់សិល្បៈករជំនាន់មុនប៉ុន្មាន។ ពួកគាត់ រួមមានដូចជា៖ លោក ចន ( សម្ដែងជាតួអង្គ ផៃ រ៉ាត់) , កញ្ញា មុន្នី ម៉ូនីតា ( សម្ដែងជាតួអង្គ វីស្សនី) , លោក ឈួយ នរៈវិទូ, តាន់ វិបុលភក្តី, វ៉ាន់ ថាយនីវ៉ាត់, គីម ផាន់ណាវីត, ផល ពៅវីរ័ត្ន, សួង សោភា, ឆៃ រ៉ាវុទ្ធ, ខាត់ ស្រីច័ន្ទ, ជូលី, ជី ជីងលីន, សពេជ្ញ ម៉ានីកា, អឿន រ៉ូហ្សា, ទូច ណារ៉ាឌី, ម៉ានុ,បេឡា ដានី, សូ ស៊ីតា, ឃុន ធូរ៉ាក់ផុង, ដួង ច័ន្ទសុភក្ត្រា, មាស ដាលីន, ជីមី, ប្រុសហួរ,ពេជ្រ ឆដា, លីលី, ស្រេង វ៉ាន់, សួយ សួយ, លឹម តិចម៉ុង, អឿ សីហា, ដានី អារីយ៉ា, ម៉ានីកា, ហេង កូស៊ីន និងវត្តមានតារាសម្តែងជាច្រើននាក់ទៀតផ្សេងទៀត។

ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់

ដូច្នេះដើម្បីជ្រាបឲ្យរឹតតែច្បាស់ កុំភ្លេចតាមដានការមកដល់នៃខ្សែភាពយន្តភាគខ្មែររបស់ស្ថានីយទូរទស្សន៍ភីអិនអិន ដែលនឹងត្រៀមខ្លួនចូលមកបម្រើអារម្មណ៍ទស្សនិកជន តាមរយៈដំណើរសាច់រឿងថ្មី ជាមួយនឹងឈុតឆាកបង្ហាញពីជីវិតរបស់តួអង្គនីមួយៗផងដែរ។

គួររម្លឹកផងដែរថា ប្រសិនបើចង់ជ្រាបច្បាស់ថាអត្ថន័យនៃខ្សែរឿង «រសជាតិអ្នកមាន វគ្គ ហេឡូអ្នកម៉ាក់» មានឈុតឆាកល្អមើល និងមានតម្លៃអប់រំ ក៏ដូចជាវិធីសាស្រ្តដោះស្រាយបញ្ហាផ្សេងៗរបស់ស្រ្តីសម័យថ្មីក្នុងសង្គមបែបណានោះ ទស្សនិកជនរបស់ភីអិនអិនទាំងអស់  អាចរង់ចាំទស្សនាបានចាប់ ពីថ្ងៃទី ០៦ ខែ មិថុនា ឆ្នាំ ២០២២ ដោយចាក់ផ្សាយពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ០៨ ដល់ ០៩ យប់ លើកញ្ចក់ទូរទស្សន៍ភីអិនអិន៕

ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់
ពិធីសម្ពោធរឿង​ «រសជាតិអ្នកមាន វគ្គ៣» ឬ វគ្គ ហេឡូអ្នកម៉ាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]