រាជធានីភ្នំពេញ ៖ បើនិយាយដល់ឈ្មោះតារាហ្វេសប៊ុកដ៏មានប្រជាប្រិយភាព ហ័ងហ័ង ឬ ហ៊ាហ័ង ហ្វេនៗដែលនិយមលេងបណ្ដាញសង្គមច្បាស់ជាបានស្គាល់យ៉ាងច្បាស់ហើយថា គេជាភេទទីបីដែលពូកែសម្ដែង និងពូកែនិយាយកំប្លុកកំប្លែងឲ្យហ្វេនៗសើចសប្បាយ តាមរយៈវីដេអូកំប្លែងជាច្រើននាពេលកន្លងមក។
យ៉ាងណាមិញ ងាកទៅមើលរូបសម្បត្តិរបស់ តារាស្រីរូបនេះវិញ ត្រូវហ្វេននារីៗជាច្រើន ផ្ទុះការចាប់អារម្មណ៍ជាខ្លាំង រាងមួយក្តាប់ ស្អាតមិនឲ្យចាញ់រាងម៉ូដែលបង្ហាញម៉ូតប៉ុន្មានឡើយ បូករួមនឹងកម្ពស់ត្រូវស្តង់ដាថែមទៀតនោះ កាន់តែធ្វើឲ្យ រូបនាងទាក់ទាញខ្លាំងឡើង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹងនេះ អ្វីដែលធ្វើឲ្យ ហ្វេនៗនាំគ្នាឆ្ងល់គ្រប់គ្នានោះគឺ គិតថា តារាស្រីរូបនេះ ស្គមពីកំណើតហូបយ៉ាងណាក៏មិនព្រមធាត់ ព្រោះឃើញរាងស្អាតជាប់រហូតមក តាំងពីល្បីមក ផ្ទុយទៅវិញ ថ្មីៗនេះ រូបនាងទម្លាយរូបភាព កាលនៅទ្រលុកទ្រលន់ ភ្ញាក់ព្រឺត ការពិតទម្រាំ ឃើញមានរាងស្គមដូចពេលនេះ ហ៊ាហ័ង ខំសម្រកណាស់ រាល់ថ្ងៃហូបបាយត្រឹមតែ ១ទៅ២ពេល តែប៉ុណ្ណោះ សូម្បីតែហូបផ្តេសផ្តាស ក៏មិនហ៊ានដែរ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]