បរទេស៖ យោងតាមគេ People មេធាវីរបស់តារាសម្តែងស្រី Amber Heard ទើបតែផ្តល់បទសម្ភាសន៍នៅថ្ងៃនេះបន្ទាប់ពីការកាត់ក្តីរវាងតារាស្រីរូបនេះ រវាងនឹង អតីតស្វាមី បានបញ្ចប់ដោយបាន កាត់ក្តីឲ្យនាងចាញ់ក្តី ថែមទាំងសងសំណងច្រើនជាង ១០លានដុល្លារទៀតផង។
ជាក់ស្តែង តាមរយៈប្រភពដដែល បានរាយកាណ៍មកថា មេធាវីរបស់ Amber Heard បានបង្ហើបថា តារាស្រីរូបនេះ មានការលំបាកផ្នែកហិរញ្ញវត្ថុ ដោយសារតែនាងត្រូវបង់ថ្លៃផ្លូវច្បាប់ទាក់ទងនឹងបណ្តឹងបរិហារកេរ្តិ៍ជាមួយ Depp ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះ យោងតាមស្ថិតិរបស់ Celebrity Net Worth ទ្រព្យសម្បត្តិសុទ្ធរបស់ Heard មានត្រឹមតែប្រហែល ចន្លោះពី ១លានកន្លះ ទៅ ២លានកន្លះដុល្លារទែប៉ុណ្ណោះ ដែលចំនួននេះតិចពេក បើធៀបនឹងសំណងដែលតារាស្រីត្រូវសងលើអតីតស្វាមី។
នៅលើ CBS News មេធាវី Spurgeon បានចែករំលែកថា Heard អាចដាក់ពាក្យសុំក្ស័យធន។ ហេតុដូច្នេះ នាងបានរួចផុតពីការខូចខាតចំនួន ១០ លានដុល្លារ។ ទោះជាយ៉ាងណាក៏ដោយ Heard នៅតែត្រូវបង់ប្រាក់ចំនួន ៣៥ម៉ឺនដុល្លារ ក្នុងការខូចខាតដាក់ទណ្ឌកម្មដូច្នេះដែរ៕
ប្រភព៖ zingnews.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]