ចាស់ៗជំនាន់មុនមានទំនៀមទម្លាប់ ឬជំនឿច្រើនណាស់ សូម្បីតែការពពោះក៏ពួកគាត់មានជំនឿមិនតិចដែរ ហើយជឿថា ម៉ាក់ៗជួនកាលក៏ចង់ធុញនឹងការត្រណមនេះត្រណមនោះដែរ។ យ៉ាងណាមិញមានម៉ាក់ៗមួយចំនួនអះអាងតាមជំនឿចាស់ៗថា ផឹកទឹកដូងច្រើនពេលពពោះ កូនកើតមកក្រចេះដើរ ព្រោះទឹកដូងធ្វើឲ្យជង្គង់កូនទន់?
ឆ្លើយតបទៅនឹងការអះអាងខាងលើ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធានផ្នែកសម្ភព និងរោគស្ត្រី នៃមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិនសែនសុខ បានពន្យល់ថា ការអះអាងថា ផឹកទឹកដូងច្រើនពេលពពោះ កូនកើតមកក្រចេះដើរ បើគិតតាមក្បួនពេទ្យគឺមិនពិតទេ ព្រោះនៅក្នុងវេជ្ជសាស្ត្រ កូនក្រចេះដើរទាក់ទងនឹងការលូតលាស់ផ្នែករាងកាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សវេជ្ជបណ្ឌិតរូបនេះបន្ថែមថា កូនចេះដើរ ក៏ពាក់ព័ន្ធនឹងវ័យ ឬអាយុដែលកូនត្រូវចេះដើរដែរ មិនមានអ្វីទាក់ទងទៅនឹងការផឹកដូងសោះ។ ផ្ទុយទៅនឹងជំនឿរបស់ចាស់ៗ ទឹកដូង ជាជម្រើសល្អមួយដែលមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់អ្នកម្ដាយកំពុងពពោះ ដោយសារវាសម្បូររ៉ែមានប្រយោជន៍ដែលអាចជួយទ្រទ្រង់រាងកាយ ជួយរក្សាលំនឹង pH ក្នុងឈាម និងពង្រឹងចលនាសាច់ដុំ និងសម្រួលពេលយើងមានអាការៈគ្រុនក្ដៅដែរ។
ទាក់ទងនឹងជំនឿពីទឹកដូងក្នុងពេលពពោះនេះដែរ ចាស់ៗតែងតែឲ្យស្ត្រីមានផ្ទៃពោះផឹកទឹកដូងឲ្យបានច្រើន ជាពិសេសពេលជិតសម្រាល ត្រូវផឹកទឹកដូងទុំរាល់ថ្ងៃ ដើម្បីឲ្យស្រួលកើតកូន។ ប៉ុន្តែ ការលើកឡើងបែបនេះ ក៏មិនមែនជាការពិតឡើយ ដោយខាងវិទ្យាសាស្ត្រមិនបានបញ្ជាក់ថាវាអាចជួយអ្វីបាននោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]