ភ្នំពេញ៖ ច្រើនខែកន្លងមកហើយ ដែលកម្មវិធី Miss Teen International Cambodia បានស្វែងរកជើងម្ចាស់មកុដ ដើម្បីតំណាងទៅប្រកួតលើឆាកអន្តរជាតិក្នុងកម្មវិធី Miss Teen International នៅឯប្រទេសឥណ្ឌា។ ពិតណាស់ ដោយម្ចាស់ជ័យលាភីគឺបានទៅលើយុវតី ឌី បញ្ញាវិមាលា ដែលនាងទើបតែមានវ័យ១៤ឆ្នាំប៉ុណ្ណោះ។ 

ជាមួយគ្នានេះដែរ ស្របពេលគ្រងតំណាង MTIC 2021 កញ្ញា ឌី បញ្ញាវិមាលា ក៏កំពុងពង្រឹងសមត្ថភាពខ្លួនឯង ផ្នែកភាសាសំណួរចម្លើយ និងការដើរម៉ូត។ ដោយឡែក បើក្រឡេកមើលការងារសិល្បៈវិញ គេឃើញបវរញ្ញាវ័យក្មេងរូុបនេះ ទទួលបានឱកាសថតស្ពតពាណិជ្ជកម្ម និងថតម៉ូតជាបន្តបន្ទាប់ផងដែរ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លើសពីនេះទៅទៀត ថ្មីៗនេះកញ្ញា ឌី បញ្ញាវិមាលា បានកំពុងធ្វើឲ្យអ្នកលេងបណ្ដាញសង្គម ក៏ដូចជាហ្វេន ភ្លឹកនឹងសម្រស់នាងជាថ្មីម្ដងទៀត ជាមួយរូបភាពរៀបចំខ្លួនស្លៀកឈុតពណ៌ខៀវស្រាល អមនឹងផាត់មុខដ៏ទាក់ទាញផងនោះ។ ដោយរូបភាពប៉ុន្មានសន្លឹកនេះឃើញថាសម្រស់នាងពិតជាស្រស់ស្អាតផូរផង់ គ្មានកន្លែងណាមួយទាស់ភ្នែកឡើយ ហើយនាងក៏ទទួលបានការសរសើរពីអ្នកគាំទ្រជាច្រើននាក់តែម្ដង៕

សូមទស្សនារូបភាពខាងក្រោម៖

កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា
កញ្ញា ឌី បញ្ញាវិមាលា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]