ថៃ៖ អាច​និយាយ​បាន​ថា ​ចាប់​តាំង​ពីមានស្នេហ៍ថ្មីមក តារាប្រុស លោក Kelly Thanapat និងមិត្តស្រី កាន់តែមានភាពផ្អែមល្ហែមខ្លាំងឡើង ជាមួយនឹងសកម្មភាពផ្សេងៗ ដែលអ្នកទាំងពីរ តែងតែបើកបង្ហាញឲ្យហ្វេនៗបានទស្សនា នៅលើបណ្ដាសង្គម។ 

ជាក់ស្ដែង កាលពីថ្មីៗនេះ នៅក្នុងឱកាសខួបកំណើតរបស់ Ploy ដែលជាគូស្នេហ៍ថ្មីរបស់ Kelly រូបលោក ក៏​បាន​នាំ​សង្សារបណ្ដូលចិត្ត ទៅញ៉ាំអាហារពេលល្ងាចជាមួយគ្នា ដើម្បី​អបអរ​ថ្ងៃពិសេស រួមទាំងបានផ្ដល់នូវកាដូសម្រាប់គូស្នេហ៍របស់ខ្លួន ដែលជាចិញ្ចៀនដ៏ប្រណីតគួរជាទីពេញចិត្ត ថែមទៀត។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ស្របពេលដែលបានបើក​កាដូឃើញហើយ នាង​ Ploy ក៏បានបង្ហាញពីអារម្មណ៍រំភើប​ចិត្ត​ពេញ​ទំហឹង ពេល​ឃើញ​ចិញ្ចៀនប្រណីត និងបានអរគុណចំពោះគូស្នេហ៍ខ្លួន ពោរពេញដោយភាពផ្អែមល្ហែម ដែលធ្វើឲ្យហ្វេនៗបង្ហាញពីរំភើបជំនួស ផងដែរ៕ 

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Kelly
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]