ចិន៖ មកទល់នឹងពេលនេះ បើទោះបីជាមិនបានប្រឡូកនៅក្នុងសិល្បៈដូចពីមុនក្ដី តែតារាស្រី Fan Bingbing នៅតែអាចទាញចិត្តអ្នកទស្សនាជាមួយនឹងការបង្ហាញខ្លួនរបស់ខ្លួន មិនបានបច្ចុប្បន្ននេះ ឬកាលពីមុនៗឡើយ។

ជាពិសេស ថ្មីៗនេះ រូបថតជាច្រើនសន្លឹករបស់តារាស្រីរូបនេះ ដែលបានថតនៅក្នុងព្រឹត្តិការណ៍មួយ កាលពី ១៦ ឆ្នាំមុន ស្រាប់តែ ត្រូវបានចែករំលែក និងទទួលបានការចាប់អារម្មណ៍ភ្លាមៗ ដោយបាន​បង្ហាញពី​សម្រស់​ដ៏​ស្រស់​ស្អាត​របស់ Fan Bingbing ក្នុង​វ័យ ២៥ ឆ្នាំ ទៀតផង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត ខណៈដែលនៅក្នុងរូបទាំងនោះ តារាស្រីរូបនេះ បានបង្ហាញខ្លួនឈរក្បែរ ក្រុមតារាសម្ដែងល្បីៗដូចជា Andy Lau  Nicky Wu  ក៏រូបនាង នៅតែលេចធ្លោជាមួយនឹងសម្រស់ដ៏មុ.ត.ស្រួ.ច ព្រមទាំងតុបតែងខ្លួនពោរពេញដោយភាពទាក់ទាញ ចាយសម្រស់ផូរផង់ដូចទេពធីតា ផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
Fan Bingbing
រូបភាព
រូបភាព
រូបភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]