បរទេស៖ មិនថាពេលណានោះទេ សម្រាប់តារាចម្រៀង លោក Justin Bieber តែងតែទាញយកចំណាប់អារម្មណ៍ពីទស្សនិកជនជានិច្ច ជាមួយនឹងការបង្ហាញខ្លួនតាមទីកន្លែងផ្សេងៗ ជាពិសេស ក៏ដូចជាចាប់អារម្មណ៍ទៅលើស្ទាយ៍តែងខ្លួនរបស់តារាប្រុសរូបនេះ តែម្ដង។ 

ជាក់ស្ដែង ថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះ បានធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើលទៀតហើយ ជាមួយនឹងការបង្ហាញខ្លួនជាថ្មី បណ្ដើរភរិយាបណ្ដូលចិត្ត  នាង Hailey Baldwin នៅពេល ទៅទទួលទានអាហារនៅភោជនីយដ្ឋានប្រណីតមួយកន្លែងក្នុងទីក្រុង New York កាលពីល្ងាចថ្ងៃទី 4 ខែមិថុនា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលធ្វើឲ្យអ្នកគាំទ្រកាន់តែយកចិត្តទុកដាក់បំផុតនោះគឺ តារាចម្រៀងប្រុសរូបនេះ ស្រាប់តែបានតុបតែងខ្លួន ​ស្លៀក​ឈុត​រងា ​ពណ៌​ទឹក​ក្រូច​ចែងចាំង និងពោរពេញទៅដោយភាពទាក់ទាញយ៉ាងខ្លាំង ខណៈ​ដែល​ភរិយា​ស្លៀក​ខោ អាវ​ខ្លី​បង្ហាញ​ចង្កេះ​តូចស្ដើង និង​សិ.ច.ស៊ី​ក្នុង​ស្ទីល​រដូវ​ក្ដៅ ដែលគូស្នេហ៍តារាទាំងពីរនេះ បានស្លៀកពាក់ពីររដូវកាល ផ្ទុយគ្នាទាំងស្រុង៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Justin 
Justin 
Justin និងភរិយា
Justin និងភរិយា
Justin និងភរិយា
Justin និងភរិយា
Justin និងភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]