ភ្នំពេញ៖  និយាយដល់កេរ្ត៍ឈ្មោះ របស់តារាចម្រៀង ព្រាប សុវត្ថិ ជឿជាក់ថាបងប្អូនប្រាកដជា បានស្គាល់ស្ទើរគ្រប់ៗគ្នារួចមកហើយ ជាមួយនឹងការងារសិល្បៈរាប់ឆ្នាំ រូបលោកអាចរក្សាប្រជាប្រិយភាពនិង សម្លេងចំនួនអ្នកគាំទ្រ មិនដែលបាត់បង់សោះឡើយ ពោលគឺជា តារាចម្រៀងលំដាប់ប្រទេសមួយរូបផងដែរ។  

មិនត្រឹមតែជោគជ័យលើ អាជីពជាតារាចម្រៀងនោះទេ តារាប្រុសរូបនេះ ក៏មានជីវិតគ្រួសារគួរឲ្យរីករាយ ចំហាយសុភមង្គលខ្លាំង ជាពិសេស មានភរិយារូបស្រស់ និងកូនៗជាទីស្រឡាញ់ទាំង៣ រូបសង្ហា និងល្បីឈ្មោះមិនចាញ់លោកប៉ាថែមទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង កាលពីពេលថ្មីៗនេះ យោងតាមរយៈវីដេអូTik tok គណនីភរិយាលោកផ្ទាល់ បានបង្ហោះវីដេអូមួយបង្ហាញពីសកម្មភាពដែលភរិយាតាមTake care និងមើលថែរូបលោក គ្រប់ពេល។ ក្នុងនោះដែរ បើមើលតាមវីដេអូឃើញថា ភរិយារបស់ ព្រាប សុវត្ថិ បានយកចិត្តទុកដាក់ចំពោះរូបលោកខ្លាំងណាស់ ដោយបានជួយរៀបចំសក់ សម្លៀកបំពាក់ជូនលោក ខ្លាចមានការឆ្គាំឆ្គង មិនថាគ្រប់កម្មវិធីធំតូចគឺជាភរិយាជាអ្នករ៉ាប់រងទាំងអស់ ដែលនេះជាសកម្មភាពគួរឲ្យសរសើរយ៉ាងខ្លាំង៕  

សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖

ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
ព្រាប សុវត្ថិ និងភរិយា
@jinh112

♬ original sound - pav1617
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ព្រាប សុវត្ថិ