កូរ៉េខាងត្បូង៖ មកទល់នឹងពេលនេះ ក្រៅពីអាជីពសិល្បៈហើយ រឿងរ៉ាវផ្ទាល់ខ្លួនរបស់ តារាស្រី Jang Nara ក៏ត្រូវបានគេចាប់អារម្មណ៍ដូចគ្នា បន្ទាប់ពីម្ចាស់ខ្លួន បានរស់នៅក្នុងជីវិតលីវ រហូតដល់អាយុ ៣៩ ឆ្នាំ និងតែងតែបានគិតថា នាងនឹងមិនរៀបការនោះទេ ព្រោះតែត្រូវប្រឹងប្រែងធ្វើការ។
ប៉ុន្តែ ថ្មីៗនេះ ស្រាប់តែមានដំណឹងដ៏ភ្ញាក់ផ្អើលពីតារាស្រីរូបនេះ ដោយកាលពីថ្ងៃទី ៣ ខែមិថុនា កន្លងទៅ ខាងសារព័ត៌មាន Joy News 24 បានចុះផ្សាយថា តារាសម្ដែងស្រី Jang Nara នឹងបានក្លាយជាកូនក្រមុំ នៅក្នុងខែមិថុនានេះហើយ ហើយអនាគតស្វាមីរបស់តារាស្រីរូបនេះ ក៏មិនមែនជាអ្នកសិល្បៈនោះទេ ថែមទាំងមានអាយុក្មេងជាងនាងរហូតដល់ទៅ ៦ ឆ្នាំ ទៀតផង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមិនត្រឹមតែប៉ុណ្ណោះ រឿងរ៉ាវរបស់តារាស្រីរូបនេះ ត្រូវបានគេដឹងថា អ្នកទាំងពីរ បានទាក់ទងគ្នា អស់រយៈពេល២ឆ្នាំ មុនពេលរៀបការ ទៅហើយ ហើយរូបនាង ក៏បានចែករំលែកថា នាងស្រឡាញ់ស្នាមញញឹម ភាពស្មោះត្រង់ និងចិត្តសប្បុរសរបស់គូស្នេហ៍នាង ផងដែរ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]