ភ្នំពេញ៖ មួយរយៈនេះ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៤ របស់ទូរទស្សន័ហង្សមាស កំពុងទទួលបានចាប់អារម្មណកាន់តែច្រើន ដោយសារតែមានបេក្ខជន បេក្ខនារីមកចូលរួមបញ្ចេញសមត្ថភាពពូកែៗ ពិសេសក៏មានបេក្ខជនខ្លះមានរូបសម្បត្តិសង្ហា ទស្សនិកជនឃើញហើយពេញចិត្តស្ទើរគ្រប់គ្នា។

ជាក់ស្ដែង កាលពីយប់ថ្ងៃអាទិត្យម្សិលមិញនេះ បេក្ខជនម្នាក់មានឈ្មោះ ណាន វីសារ ក៏បានមកបញ្ចេញសមត្ថភាពមុខគណៈកម្មការ ដោយបានបកស្រាយបទចម្រៀងយ៉ាងពីរោះ និងមានសម្លេងយ៉ាងផ្អែមរហូតធ្វើឲ្យគណៈកម្មការ កញ្ញា សុខ សីឡាលីន រំភើបឡើងស្រក់ទឹកភ្នែក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ នៅពេលបេក្ខជនរូបនេះ បានជាប់ទៅវគ្គបន្តហើយ យើងឃើញថាទស្សនិកមានការចាប់អារម្មណ៍លើសម្រស់របស់បេក្ខជនរូបនេះជាច្រើនផងដែរ ដោយសារតែរូបសម្បត្តិនៅខាងក្រៅឆាករបស់លោក ក៏សង្ហា តែងខ្លួនទាន់សម័យ ហើយមុខក៏មានមន្តស្នេហ៍មិនចាញ់តារាអាជីពដទៃទៀតប៉ុន្មាននោះឡើយ៕

ទស្សនារូបភាពខាងក្រោម៖

បេក្ខជន ណាន វីសារ 
បេក្ខជន ណាន វីសារ 
បេក្ខជន ណាន វីសារ 
បេក្ខជន ណាន វីសារ 
បេក្ខជន ណាន វីសារ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]