រាជធានីភ្នំពេញ ៖ ពិតណាស់ មហាជនផ្ទុះការភ្ញាក់ផ្អើលខ្លាំង​ ក្រោយទទួលដំណឹងមរណភាពរបស់ តារាសម្តែងស្រី គង់ ម៉ូនីកា ទាំងវ័យក្មេង ដែលរូបនាងត្រូវគេស្គាល់យ៉ាងច្បាស់ជា តារាស្រីសម្តែងក្នុងMVបទចម្រៀងជាច្រើន ជាពិសេស រូបនាងកាន់តែមានប្រជាប្រិយភាព ក្រោយសម្តែងក្នុងMV បទ«អែនអន»របស់ Tempo Tris។

យ៉ាងណាមិញ ក្រោយផ្ទុះពីដំណឹងមរ.ណភាពហើយនោះ មហាជនមួយចំនួន ផ្អើលថា តារាស្រីរូបនេះ ស្លា.ប់ព្រោះតែ គាំ.ងបេះដូង ដែលសង្ស័យអាចបណ្តាលមកពី ការប្រើប្រាស់គ្រឿងញៀន ផ្ទុយទៅវិញ ក្រោយល្បីសុះសាយដំណឹងនេះ មិត្តភក្តិជិតស្និទជាច្រើន របស់តារាស្រីរូបនេះ បានចេញអះអាងថា រូបនាងផុតព្រោះតែ ជំងឺប្រចាំកាយ បេះដូងនិងក្រពះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ក្នុងនោះ គេឃើញ លោក ហេង ឡុង ចេញមកអះអាងតម្រុយថ្មី ថាការស្លា.ប់របស់តារាស្រីរូបនេះ អាចបណ្តាលមកពី បញ្ហាការវះ.កាត់ដើមទ្រូង តែរូបលោក នៅមិនទាន់មានការអះអាងបញ្ជាក់ច្បាស់លាស់នៅឡើយ រងចាំសិក្សាពីព័ត៌មានលម្អិតខ្លះៗជាមុនសិន៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម 

រូបភាព
រូបភាព
តារាស្រី គង់ ម៉ូនីកា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]