កូរ៉េខាងត្បូង៖ ក្រោយពីបានសម្រាលកូនដំបូងរួចមក ហ្វេនៗជាច្រើន កំពុងតែតាមដានពីសកម្មភាពរបស់ តារាសម្ដែងស្រី Park Shin Hye ខណៈដែលដែលនាងបានបង្ហាញពីរូបភាពមួយដ៏គួរឲ្យភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម។
ក្នុងនោះដែរ កាលពីនៅថ្ងៃទី ៦ ខែមិថុនា កន្លងទៅនេះ តារាស្រី Park Shin Hye បានចែករំលែករូបថត នៃការទៅចូលរួមពិធីមង្គលការរបស់បងប្រុសរបស់នាង នៅលើ Instagram ផ្ទាល់ខ្លួន ដែលបងប្រុសរបស់នាងរូបនេះ មានឈ្មោះថា Park Shin Won និងត្រូវបានគេស្គាល់ថា ជាអ្នកលេងហ្គីតាមួយរូបផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមរយៈការបង្ហោះរបស់ Park Shin Hye ថែមទាំងបានរៀបរាប់ ដោយបានអបអរសាទរ ចំពោះពិធីមង្គលការរបស់បងប្រុស ព្រមទាំងជូនពរឱ្យបងប្រុសរបស់ខ្លួន មានសុភមង្គលជារៀងរហូតទៅ។ តែទោះជាយ៉ាងណា រូបថតដែលថតបាននោះ បងប្រុសរបស់តារាសម្ដែងស្រីរូបនេះ កំពុងដើរលេង ខណៈដែលកូនក្រមុំមិនបានបង្ហាញខ្លួនឡើយ៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]