ចិន៖ ដោយសារតែមានសម្រស់រួមទាំងសមត្ថភាពហើយនោះ ទើបតារាស្រី Yang Mi អាចឈរនៅលើលំដាប់កំពូលក្នុងសិល្បៈកម្សាន្ត និងមានការងារជាច្រើន បានចូលមកជាបន្តបន្ទាប់។

ជាពិសេស កាលពីនៅថ្ងៃទី ៦ ខែមិថុនាកន្លងទៅនេះ យោងតាមទំព័រ QQ បានរាយការណ៍ថា តារាសម្ដែងស្រី Yang Mi មានការផ្សាយពាណិជ្ជកម្មថ្មីចំនួន ២២ ចាប់ពីខែមីនា ឆ្នាំ២០២០ ដល់ខែមេសា ក្នុងឆ្នាំនេះ ដែលនៅក្នុងនោះមាន ម៉ាកចំនួន ៧ បានអញ្ជើញ នាងធ្វើជាឯកអគ្គរាជទូតពិភពលោក ទៀតផង។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ម៉្យាងវិញទៀត តាមរយៈគេហទំព័រព័ត៌មានមួយនេះ ថែមទាំងបានវាយតម្លៃថា តារាស្រីរូបនេះ នឹងមានកិច្ចសន្យាផ្សាយពាណិជ្ជកម្មជាបន្តបន្ទាប់ ទាំងតូច និងធំ តាំងពីម៉ូដសម្លៀកបំពាក់ គ្រឿងសម្អាង អាហារ រហូតដល់បច្ចេកវិទ្យា។ ហើយរបស់របរដែលបានបង្ហាញឡើងជាមួយនឹងរូបនាង សុទ្ធសឹងតែការពេញនិយម និងជួយឲ្យតារាស្រីរូបនេះរក្សាបានភាពទាក់ទាញ និងតម្លៃពាណិជ្ជកម្មខ្ពស់នៅលើទីផ្សារ។

លើសពីនេះ ចំពោះប្រាក់ចំណូលសម្រាប់កិច្ចសន្យាផ្សាយពាណិជ្ជកម្ម ក្នុងរយៈពេល ២ ឆ្នាំរបស់ Yang Mi គឺប្រហែល ២,៥ លានដុល្លារអាមេរិក ខណៈដែលការចុះហត្ថលេខា លើម៉ាកយីហោចំនួន ២២ ទៀតនោះ អាចធ្វើឲ្យនាងអាចរកចំណូលបានច្រើនជាង ៣៧៤ លានយន់ (ប្រហែល ៥៦ លានដុល្លារ) ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi
Yang Mi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]